នៅទូទាំងពិភពលោក បានកើនឡើងដល់១០,៥៦៣,០២៥ ករណី ហើយក្នុងនោះមនុស្សសរុប ៥១៣,០២៦នាក់ស្លាប់ និងជាង៥.៧លាននាក់ បានជាសះស្បើយឡើងវិញ

(អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer គិតត្រឹមម៉ោង៨ និង០០នាទីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០នេះ បានបង្ហាញថា ចំនួនឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់១០,៥៦៣,០២៥ ករណី ហើយក្នុងនោះមនុស្សសរុប ៥១៣,០២៦នាក់ស្លាប់ និងជាង៥.៧លាននាក់ បានជាសះស្បើយឡើងវិញ។

សូមបញ្ជាក់ផងដែរថា ក្នុងចំណោមអ្នកឆ្លងសរុបទាំងជាង១០.៥លាននាក់នោះ គេឃើញមានប្រទេសអាម៉េចរិច មាអត្រាអ្នកឆ្លងរាលដាលខ្លាំងជាងគេ ដែលគិតត្រឹមព្រឹកនេះ អាម៉េរិក មានឆ្លងសរុបកើនដល់ ២,៧២៣,០២២ ករណី ដោយក្នុងនោះអ្នកស្លាប់សរុបកើនដល់ជាង១៣ម៉ឺននាក់។

តាមតួរលេខចេញពី worldometer ខាងលើនោះ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កូវីដ១៩ ប បានឆ្លងរាតត្បាតចូលដល់ប្រទេសចំនួន ២១៥ហើយ។

គួរម្លឹកផងដែរថា កាលពីម្សិលមិញនេះ គេហទំព័រដដៃលខាងលើ បានបង្ហាញថា ត្រឹមតែរយៈពេល៣ថ្ងៃ ចំនួនឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក មានរហូតដល់ជាង៥០ម៉ឺននាក់៕

អត្ថបទដែលជាប់ទាក់ទង