បុរសម្នាក់ អារ​ប្រ​ដាប់ភេទ​ខ្លួន​ឯង បណ្តាល​ឱ្យ​របួស​ធ្ងន់ ដោយ​ពុំ​ទាន់​ដឹង​មូល​ហេតុ

ភ្នំពេញ៖ បុរម្នាក់ បាន​យកកាំបិត​អារ​ប្រ​ដាប់​ភេទ​ខ្លួនឯង ដោយ​ពុំ​ទាន់​ដឹង​មូល​ហេតុ​ បណ្ដាលឱ្យ​រង​របួស​ធ្ងន់ ស្ថិត​នៅភូមិ​គោករកា សង្កាត់​ចាក់អង្រែក្រោម​ ខណ្ឌ​មាន​ជ័យ រាជ​ធា​នី​ភ្នំពេញ នៅ​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០២០។  បច្ចុប្បន្ន ជន​រងគ្រោះ ត្រូវ​បាន​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទី​ពេទ្យ។

បើ​តាម​សម្តី​របស់​ភរិយា​ជន​រង​គ្រោះ​បាន​បញ្ជាក់ឱ្យ​ដឹង​ថា រូបគាត់​ពុំ​បាន​សេព​គ្រឿងញៀន​អ្វី​នោះ​ឡើយ តែតែង​តែហូប​ស្រា។ ប្រពន្ធ​ជន​រង​គ្រោះ​បាន​បន្តទៀត​ថា បុរស​ខាង​លើ​ ជា​អ្នក​រៀនមន្តអាគម ខាង​ផ្លូវ​ងងឹត ហើយ​ខ្លួន​ពុំ​សូវ​ដឹង​ច្បាស់​នោះ​ទេ ហើយ​ក៏​ពុំ​ដឹងថា​ហេតុ​អ្វី​បាន​ជា​ប្ដី​របស់​ខ្លួន​​ អារ​ប្រ​ដាប់ភេទ​ខ្លួន​ឯង បែប​នេះ​ឡើយ៕

អត្ថបទដែលជាប់ទាក់ទង