តើ​ស្ត្រី​មាន​ផ្ទៃពោះ គួរ​គេង​ប៉ុន្មាន​ម៉ោង​ក្នុង​មួយថ្ងៃ ដើម្បី​ឲ្យ​សុខភាព​ល្អ​?

ការ​គេង និង​បរិភោគ​អាហារ​គឺ​ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់​ចំពោះ​ស្ត្រី​កំពុងមាន​ផ្ទៃពោះ​។ ការ​គេង​បាន​គ្រប់គ្រង នឹងធ្វើ​ឲ្យ​ម្តាយ​មាន​សុខភាព​ល្អ និង​ធ្វើ​ឲ្យ​កូន​ក្នុង​ពោះ​មាន​សុខភាព និង​លូតលាស់​បានល្អ​ផងដែរ​។​

​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​ពីរ​យៈ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​អនុវត្ត ដើម្បី​ធ្វើ​ឲ្យ​ខ្លួនឯង និង​កូន​ក្នុងផ្ទះ​មាន​សុខភាព​ល្អ​។​

​ក្នុងដំណាក់កាល​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ គួរ​គេ​ឲ្យ​បាន​ចាប់ពី​៨ ដល់​៩​ម៉ោង​ក្នុង​មួយ​យប់ ដើម្បី​ទទួលបាន​សុខភាព​ល្អ​។ ប៉ុន្តែ​ក្នុងដំណាក់កាល​នោះ ជា​ពេលដែល​អ្នក​ចាញ់កូន​ខ្លាំង ហើយ​ញ៉ាំ​មិនសូវ​ចូល ព្រមទាំង​គេង​មិនសូវ​លក់​។ ដូចនេះ ក្នុងដំណាក់កាល​នេះ អ្នក​អាច​គេង​លើសពី​៩​ម៉ោង​បាន ដើម្បី​គេង​បាន​គ្រប់គ្រាន់ ទើប​ល្អ​ចំពោះ​កូន​ក្នុង​ផ្ទៃ និង​អ្នក​។

ចំណែក​ក្នុងដំណាក់កាល​កណ្តាល​នៃ​ការ​មាន​ផ្ទៃពោះ ស្មារតី​អ្នក​ម្តាយ​ប្រែជា​ល្អ ហើយ​អ្នក​ម្តាយ​ប្រែជា​ញ៉ាំ​បាន​ច្រើនជាង​មុន​។ ដូចនេះ អ្នក​ម្តាយ​ក្នុង​មួយ​យប់​គេង​បាន​ពី​៦​ដល់​៧​ម៉ោង គឺ​គ្រប់គ្រាន់​ហើយ​។

​នៅពេល​ដល់​ដំណាក់កាល​ចុងក្រោយ​នៃ​ការ​មាន​ផ្ទៃពោះ ជា​ពេលដែល​អ្នក​គេង​មិនសូវ​បាន​ហើយ ព្រោះ​អ្នក​ម្តាយ​អាច​នឹង​ចាប់ផ្តើម​បត់ជើងតូច​ច្រើន រមួលក្រពើ ព្រមទាំង​អាការ​ជាច្រើន​ទៀត ដែល​រំខាន​ដល់​ការ​គេង​របស់​អ្នក​ម្តាយ​។ ទោះបីជា​អ្នក​ម្តាយ​គេង​មិន​លក់​យ៉ាងណា ក៏ត្រូវ​តែ​ចូល​គេង​មុន​ម៉ោង​១០ ហើយ​ធ្វើយ៉ាងណា​គេង​ឲ្យ​បាន​យ៉ាងតិច​៥​ម៉ោង​ក្នុង​មួយ​យប់ ទើប​មិន​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​៕

​អត្ថបទ​៖ health.com.kh​

អត្ថបទដែលជាប់ទាក់ទង