សព​យុវតី Ah Jruy ត្រូវបាន​បញ្ចុះ​ព្រឹក​នេះហើយ នៅ​កំពង់ចាម ខណៈ​ម្តាយ​របស់​នាង​សន្លប់​រហូត​មិន​បានមក​ចូលរួម (​វីដេអូ​)

ភ្នំពេញ​៖ ដូចដែល​ប្រិយមិត្ត​បានដឹង​ហើយ នារី​វ័យក្មេង​ដ៏​ស្រស់ស្អាត​ម្នាក់​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ah Jruy ដែល​ឈ្មោះ​ពិត គ្រី សុ​ដា​ឡែ​ន និង​ឈ្មោះ​ហៅ​ក្រៅ នី​ត អាយុ ១៧ ឆ្នាំ បាន​ស្លាប់​យ៉ាង​អា​ណោ​អាធ័ម នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​មិន​ស្គាល់​ម៉ាក បុក ខណៈ​នាង​ជិះ​ម៉ូតូ​ជាមួយ​សង្សារ​ចេញពី​ពិធី​ខួបកំណើត​មិត្តភក្តិ ដែល​ក៏​រងរបួស​ធ្ងន់ធ្ងរ កាលពី​វេលា​ម៉ោងជាង​១​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២០​។​

​ដោយឡែក នៅ​ព្រឹក​នេះ (​ទី​២៩ ខែមិថុនា ឆ្នាំ​២០២០) គឺ​ថ្ងៃ​បញ្ចុះសព​របស់​នាង ស្ថិតនៅក្នុង​វត្ត​ដូន​ធី ឃុំ​បុក​ខ្នោ​រ ស្រុក​ចម្ការលើ ខេត្តកំពង់ចាម​។ បើតាម​មីង​របស់​នាង បាន​ឲ្យ​ដឹងថា សព​របស់​នាង​ត្រូវ​បញ្ចុះ​ក្បែរ​ផ្នូរ​ម្តាយមីង ហើយ​មូលហេតុ​ដែល​សព​នាង ពុំ​ត្រូវបាន​យកទៅ​បញ្ចុះ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត​ឯ​ខេត្តបាត់ដំបង គឺ​ដោយសារ​ផ្លូវ​ឆ្ងាយ ហេតុនេះ ត្រូវ​បញ្ចុះ​នៅ​ស្រុក​កុងម៉ា (​យាយ​តា​) កំពង់ចាម តែម្តងទៅ​។​

​នៅក្នុង​ពិធី​បញ្ចុះសព​នាង​ព្រឹក​នេះ​ផងដែរ ម្តាយ​របស់​នាង​ដែលមាន​ឈ្មោះ កាំ​ង ណៃ​ហួយ (​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Kang Nai Houy) ពុំ​បានមក​ចូលរួម​នោះទេ ព្រោះ​គាត់​សន្លប់​រហូត គឺ​ចាប់តាំងពី​ទទួលដំណឹង​ថា​កូន​បាន​ស្លាប់ ដែល​ស្ទើរតែ​មិន​ជឿ​ភ្នែក ខណៈ​នាង​គឺជា​កូន​បង​វ័យ​កំពុង​ពេញ​ស្រឡាញ់ ក្នុងចំណោម​បងប្អូន​ស្រី​មានតែ​២​នាក់​ប៉ុណ្ណោះ​។

មីង​របស់​នាង ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Khen Mini ក៏បាន​បញ្ជាក់ប្រាប់​តាមរយៈ​ការ Live ថា ឪពុកម្តាយ និង​មិត្តភក្តិ​ខាង​ប្រុស (​សង្សារ​របស់​នាង​) ក៏​បានមក​ចូលរួម​ពិធី​បុណ្យសព​របស់​នាង​ផងដែរ​។ ចំណែក​ខាង​ប្រុស (​សង្សារ​) វិញ ត្រូវបាន​ដឹងថា​បាន​កំពុង​យំ​ស្រណោះ​នាង​យ៉ាងខ្លាំង ហើយ​គេ​ក៏បាន​សំណូមពរ​ឲ្យ​បងប្អូន​ឈប់​រិះគន់ និង​ជេរ​គាត់​ទៀត​ទៅ​៕

ដោយ​៖ លឹម ហុង

😭😭

Posted by Khen Mini on Sunday, June 28, 2020

😭លោកអេីយលោកអ្នកណាយល់អារម្មណ៍នេះ😭

Posted by Po Chhunay on Sunday, June 28, 2020

អត្ថបទដែលជាប់ទាក់ទង