កុងទ័រនឺមួយគ្រឿង បោះពួយក្នុងល្បឿនលឿង ដល់ចំណុចផ្លូវកោង រេចង្កូតមកខាងស្តាំដៃ ធ្លាក់ផ្លូវក្រឡាប់

(ព្រះសីហនុ​) កាលវេលាម៉ោង៥ និង៥៥នាទីល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍១ បានកើតឡើងស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២០២២០៣

តាមការបញ្ជាក់ពីកម្លាំសមត្ថកិច្ច បានឲ្យដឹងថាករណីនេះ បង្កដោយរថយន្ត  ០១គ្រឿងម៉ាកSTERLING ពណ៌ ពាក់ផ្លាកលេខភ្នំពេញE-០៣៦០ បើកបរដោយឈ្មោះ ជា សុភ័ក្រភេទប្រុស អាយុ ២០ឆ្នាំ មុខរបរបើកបររថយន្ត និងអ្នករួមដំណើរឈ្មោះសុខណាវី ភេទស្រី អាយុ ២០ឆ្នាំ អ្នកទាំងពីរមានមានទីលំនៅភូមិទួលពង្រ រាជធានីភ្នំពេញដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ ក្នុងល្បឿនលឿន។

លុះមកដល់ចំណុចខាងលើ ក្នុងស្ថានភាពផ្លូវកោងបានរេចង្កូតមកខាងស្តាំដៃ ធ្លាក់ផ្លូវក្រឡាប់តែម្តង

លោកបានបន្ថែមទៀតថា ករណីគ្រោះថ្នាក់ខាងលើបានបណ្តាលឲ្យ ឈ្មោះ សុខ ណាវី ជាអ្នករួមដំណើរលើរថយន្ត បានរងរបួសស្រាល។

បច្ចុប្បន្ន ជនរងគ្រោះបានបញ្ជូនទៅព្យាបាលនៅគ្លីនិចឯកជន ឃុំអូរឧកញ៉ាហេង រីឯវត្ថុតាងរថយន្ត កំពុងរករថយន្តស្ទួច ស្ទួចចេញពីកន្លែងកើតហេតុ៕

អត្ថបទដែលជាប់ទាក់ទង