នារីម្នាក់មិនដឹងមានរឿងអ្វី បើករថយន្ត ធ្លាក់ទឹកបឹងទទឹងថ្ងៃដែលមានទីតាំងស្ថិតនៅតាមបណ្តោផ្លូវ៦០ម៉ែត្រ

(កណ្តាល)៖ នៅម៉ោងជាង១២រំលងអាធ្រាតឈានចូលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ មាននារីម្នាក់មិនដឹងមានរឿងអ្វី បើករថយន្តមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2BG-7274 ធ្លាក់ទឹកបឹងទទឹងថ្ងៃដែលមានទីតាំងស្ថិតនៅតាមបណ្តោផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ដេីមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល។

អស់រយៈពេលជិត១ម៉ោងទើបបងប្អូ នដែលបានឃើញហេតុការណ៍ចុះទៅវាយកញ្ចក់រថយន្តជួយសង្គ្រោះ តែជាអកុសលនារីរូបនោះបានស្លាប់បាត់បង់ជីវិតទៅហើយ។ នារីដែលស្លាប់មានឈ្មោះ មាន ចន្ទវលក្ខ អាយុជាង៣០ឆ្នាំ។

សពនារីនោះត្រូវបានស្រង់យកចេញពីរថយន្តប្រគល់អោយ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

រឿងរ៉ាងនៃការបើករថយន្តធ្លាក់បឹងទទឹងថ្ងៃ ពីសំណាក់នារីខាងលើពុំទាន់ដឹង មូលហេតុច្បាស់លាស់នោះទេ៕

អត្ថបទដែលជាប់ទាក់ទង