បុរសវ័យជំទង់ម្នាក់អាយុ18ឆ្នាំ​ បានចាប់គ្រវាត់ក្មេងប្រុសម្នាក់ អាយុ៦ឆ្នាំ ចេញពីយ៉នៃអគារមួយ ដែលមានកំពស់១០ជាន់

(អន្តរជាតិ)៖ បុរសវ័យជំទង់ម្នាក់ឈ្មោះ Jonty Bravery អាយុ១៨ឆ្នាំ ដែលបានចាប់គ្រវាត់ក្មេងប្រុសម្នាក់ អាយុ៦ឆ្នាំ ចេញពីយ៉នៃអគារមួយ ដែលមានកំពស់១០ជាន់កាលពីខែសីហាឆ្នាំ២០១៩នោះ ត្រូវបានតុលាការប្រទេសអង់គ្លេស  សម្រេចដាកពន្ធនាគាររយៈពេល១៥ឆ្នាំ។

ហេតុការណ៍បាននេះ បានកើតឡើងនៅតំបន់ Tate Modern ក្នុងទីក្រុងឡុង។ ជនរងគ្រោះ បានរងរបួសក្បាលធ្ងន់ធ្ងរ ហើយជីវិតគេ ក៏ត្រូបានផ្លាស់ប្តូរទៅជាមនុស្ស ដែលពិបាកជាងស្លាប់។

តុលាការទីក្រុង Old Bailey ជនល្មើសមានចេតនានឹងសម្លាប់ ហើយអំពើរបស់គេ បានធ្វើឲ្យស្ទើរតែស្លាប់ក្មេងប្រុសម្នាក់អាយុ៦ឆ្នាំ។

ក្មេងប្រុសម្នាក់នេះ បានទួលរងពិការភាពពេញមួយជីវិត ដោយសារតែរបួសធ្ងន់ធ្ងរ។ គួរបញ្ជាក់ថាក្មេងប្រុសនេះ រស់នៅក្នុងប្រទេសបារាំង ហើយគេបានមកលេងគ្រួសារ នៅទីក្រុងឡុងតែប៉ុន្មានថ្ងៃ ក៏ជួបគ្រោះថ្នាក់នេះតែម្តង៕

អត្ថបទដែលជាប់ទាក់ទង