គ្រាន់តែក្នុងរយៈពេល២៤ម៉ោង មានអ្នកស្លាប់ចំនួនជាង១០០នាក់​ ដោយសាររន្ទះ

(អន្តរជាតិ)៖ ​នៅពេលចាប់ផ្តើមរដូវវស្សានៅក្នុងប្រទេសឥណ្ឌា មានស្រុកជាច្រើននៅក្នុងរដ្ឋ២ នៃប្រទេសឥណ្ឌាភាគខាងជើង មានរដ្ឋ Uttar Bradesh និងរដ្ឋBihar បានទទួលរងនូវគ្រោះមហន្តរាយ យ៉ាងធ្ងន់ធ្ងរពីសំណាក់រន្ទះ។

គ្រាន់តែក្នុងរយៈពេល២៤ម៉ោង ពីថ្ងៃព្រហស្បត្តិ៍ និងថ្ងៃសុក្រនេះមានអ្នកស្លាប់ចំនួនជាង១០០នាក់ ដែលអ្នកទាំងនេះ បានចេញទៅធ្វើការ នៅតាមវាលស្រែក្នុងពេលដែលគ្រោះថ្នាក់នេះ បានកើតឡើង។

មានប្រជាជនជាច្រើនទៀត បានទទួលរងរបួសក្នុងហេតុការណ៍នេះ ដោយសារការឆេះពីភ្លើងរន្ទះ។

អាជ្ញាធររដ្ឋ Bihar បានប្រកាសផ្តល់ប្រាក់ចំនួន៥.២៩៣ដុល្លារអាមេរិក សម្រាប់គ្រួសារនិមួយៗ ដែលទទួលរងគ្រោះ។

រដ្ឋាភិបាល បានប្រកាសឲ្យប្រជាជនមានការប្រុងប្រយត្ន័ ជាពិសេសេនៅក្នុងរដ្ឋ Bihar នៅក្នុងរយៈពេល៣ថ្ងៃទៅមុខទៀត។

ជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសឥណ្ឌាមានអ្នកស្លាប់ ដោយសារភ្លៀងរន្ទះ ប្រមាណពី២,៥០០នាក់ ហើយវាកាន់តែមានចំនួនកើនឡើងទៀត នៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ៕

អត្ថបទដែលជាប់ទាក់ទង