គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅវេលាម៉ោង ០៣:២៥នាទីទៀបភ្លឺ នៅចំណុចមុខផ្សារសូរិយាម៉ល ខណ្ឌដូនពេញ
នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ០៣:២៥នាទីទៀបភ្លឺ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ដនិងម៉ូតូ នៅត្រង់ចំណុចមុខផ្សារសូរិយាម៉ល ផ្លូវ៥១ ភូមិ១១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ដែលបង្កឡើងដោយជនជាតិចិនបានបើកបររថយន្ដបញ្ច្រាស់ទិស ភ្លាមនោះសមត្ថកិច្ចប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ ហើយភាគីទាំង២ បានព្រមព្រៀងសម្របសម្រួលគ្នាបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្ដង ៕