លោកជំទាវ ឡោក ខេង ប្តឹង​លោក​ ​ផែង វណ្ណៈ​ ពីបទញុះញង់​ឲ្យ​មានការ​រេី​ស​អេី​ង​, បរិហារកេរ្តិ៍​ជា​សាធារណៈ និង ជេរប្រមាថ​ជា​សាធារណៈ

ភ្នំពេញ​៖​លោកជំទាវ ឡោក ខេង តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ នៅ​ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២០ បាន ប្ដឹង លោក ផែង វណ្ណៈ ទៅ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទញុះញង់​ឲ្យ​មានការ​រេី​ស​អេី​ង​, បរិហារកេរ្តិ៍​ជា​សាធារណៈ និង ជេរប្រមាថ​ជា​សាធារណៈ ។

​លោក​ផែង វណ្ណៈ​និយាយថា លោក នឹង​ឡេី​ង​តុលាការ​នៅ​ថ្ងៃ ៣០ មិថុនា ២០២០ តាម​បណ្ដឹង​របស់ លោកជំទាវ ឡោក ខេង​។​

​លោក​ផែង វណ្ណៈ បាន​ថ្លែង​សារ​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​កថា ការប្ដឹង​ខ្ញុំ នេះ​បាន​កេី​ត​ឡេី​ង​បន្ទាប់ពី​ខ្ញុំ​បាន​ផ្សាយ​ព័ត៌មាន​អំពី ក្រុម​លួច​លក់​ដី​ប្រជាពលរដ្ឋ​ទំហំ​ជាង ២​ហិកតា នៅ​ភូមិ សំរោង​ខាងត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។ មេខ្លោង​លួច​លក់​ដី​ឈ្មោះ ឡុង ដា​រា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូនទៅ អយ្យការ​អម​សាលាដំបូង​រាជធានី​ចាត់ការ​តាមផ្លូវ​ច្បាប់ និង ត្រូវបាន​ចៅក្រម​ចេញ​ដីកាឃុំខ្លួន​ដាក់ពន្ធនាគារ​រួច​ហេី​យ ។

​តាម​ច​ម្លេី​យ​សារភាព​របស់ ឡុង ដា​រា គឺ ឡុង ដា​រា បាន​លួច​លក់​ដី​ទំហំ​ជាង ២​ហិកតា ឲ្យ​ទៅ ឧត្ដមសេនីយ៍ឯក ស ថា​វី ហេី​យ​ឧត្ដមសេនីយ៍ឯក ស ថា​វី លក់​បន្ត​ទៅឲ្យលោកជំទាវ ឡោក ខេង ដែលមាន​លោកស្រី យស មាលី​ណា ជា​តំណាង ។

​លោក​ថា ខ្ញុំ​រីករាយ​នឹង​ឡេី​ង​ទៅ​ឆ្លើយបំភ្លឺ ចំពោះ​បណ្ដឹង​របស់លោក​ជំទាវ ព្រោះ​ខ្ញុំ​មិនបាន​ប្រព្រឹត្ត​បទ​ល្មេី​ស​ញុះញង់​អ្វី​នោះទេ ។

​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី 1 ខែមិថុនា​ឆ្នាំ 2020 លោក​អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញ​ដីកា​កោះហៅ​លោក​ផែង វណ្ណៈ ដែល​បច្ចុប្បន្ន​មាន​ទីលំនៅ​នៅ​ភូមិ​ដើម​មៀន សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្ដាល​ឱ្យចូល​មកកាន់​អយ្យការ​អម​សាលាដំបូង​រា​ជធ​នី​ភ្នំពេញ​នៅ​ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2022 វេលា​ម៉ោង 2 និង 30 នាទី​រសៀល​ដើម្បី​សាកសួរ​អំពី​ដំណើររឿង​បណ្ដឹង​របស់​ឈ្មោះ​ឡោក ខេង ចុះ​ថ្ងៃទី 21 ខែមេសា​ឆ្នាំ 2020 ដែល​ប្ដឹង​លោក​ពីបទ​ញុះញង់​ឲ្យ​មានការ​រើសអើង បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ជេរប្រមាថ​ជា​សាធារណៈ​។ សាមីខ្លួន​ត្រូវ​អញ្ជើញ​តាម​ដីកាកោះ​នេះ​ឱ្យបាន​ទាន់ពេលវេលា​និង​យក​លិខិត​ផ្សេងៗ​ដែល​ទាក់ទង​នឹង​រឿង​ខាងលើ​មកជា​មួយ​ផង​ប្រសិនបើ​មាន​។​

​សូមបញ្ជាក់ថា លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២០​នេះ បានសម្រេច​ចោទប្រកាន់ លោក ស ថា​វី អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​បក្ខពួក​មួយចំនួនទៀត ពាក់ព័ន្ធ​នឹង​ការ​លួច​លក់​ដី​មិនមែនជា​របស់ខ្លួន នៅ​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​លោក ស ថា​វី អតីត​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​បច្ចុប្បន្ន​ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ត្រូវបាន​តំណាង​អយ្យការ​ចោទប្រកាន់​ពីបទ «​ផ្តើមគំនិត​ក្នុង​អំពើ​លួច​លក់​អចលនវត្ថុ​ដែល​មិនមែនជា​របស់ខ្លួន​»​។ ចំណែក​បក្ខពួក​ផ្សេងទៀត​ដែល​ក្នុងនោះ​មាន​៧​នាក់ ត្រូវបាន​គេ​ស្គាល់ឈ្មោះ ត្រូវបាន​ចោទប្រកាន់​ពីបទ​លួច​លក់​អចលនវត្ថុ​ដែល​មិនមែនជា​របស់ខ្លួន​។ នេះ​បើតាម លោក គុជ គឹម​ឡុង អ្នកនាំពាក្យ​ស្ថាប័ន​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ នៅ​រសៀល​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២០​នេះ​។​

​ទោះជា​យ៉ាងនេះ​ក្តី​ក្នុងចំណោម​អ្នក​ដែល​ត្រូវ​ចោទប្រកាន់​ទាំងនោះ មានតែ​៣​រូប​ប៉ុណ្ណោះ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ខណៈ​អ្នក​ផ្សេងទៀត​ស្ថិតនៅ​ក្រៅ​ឃុំ​នៅឡើយ​។ មនុស្ស​៣​នាក់​នោះ រួមមាន​ទី​១៖ ឡុង ដា​រ៉ា អាយុ​៣៥​ឆ្នាំ​, ទី​២៖ ឡូញ រស់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ និង​ទី​៣៖ ប៉ូច ថេ​ន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ​។​

​ទី​១៖ លោក ស ថា​វី អាយុ​៥៣​ឆ្នាំ (​ក្រៅ​ឃុំ​)
​ទី​២៖ លោក ឡុង ដា​រ៉ា ហៅ ណា​ង (​មានខ្លួន​)
​ទី​៣៖ លោក ប៉ូច ថេ​ន អាយុ​៥២​ឆ្នាំ (​មានខ្លួន​)
​ទី​៤៖ លោក ឡូញ រស់ អាយុ​៤០​ឆ្នាំ (​មានខ្លួន​)
​ទី​៥៖ លោក អ៊ុក ភក្តី កើត​ឆ្នាំ​១៩៦៦ (​ក្រៅ​ឃុំ​)
​ទី​៦៖ លោក យិន អ៉ិ​ម (​ក្រៅ​ឃុំ​)
​ទី​៧៖ លោក ម៉ាត់ ឌី អាយុ​៥០​ឆ្នាំ (​ក្រៅ​ឃុំ​)
​ទី​៨៖ លោកស្រី យស់ ម៉ាលី​ណា (​ក្រៅ​ឃុំ​)
​ទី​៩៖ និង គូកន (​ក្រៅ​ឃុំ​)

​ជន​ទាំង​៣​នាក់​ខាងលើនេះ ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២៧ ខែកុម្ភ​: ឆ្នាំ​២០២០ ជាប់​ពាក់ព័ន្ធ​រឿង​លួច​លក់​ដី​អ្នកដទៃ​មាន​ទំហំ ២២៩០០​ម៉ែត្រការ៉េ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​សំរោង​ត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ កាលពី​កំឡុង​ឆ្នាំ​២០១៨ កន្លងទៅ​។ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​ក្រុម​ជនសង្ស័យ​ទាំង​៣​រូបនេះ មកកាន់​តុលាការ កាលពី​រសៀល​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២០​។​

​យោងតាម​កំណត់ហេតុ​របស់​សមត្ថ​កិច្ច បញ្ជាក់ថា កាលពី​ឆ្នាំ​២០១៨ ឈ្មោះ ឡុង ដា​រ៉ា បាន​លក់​ដី​ទំហំ ២២៩០០​ម៉ែត្រការ៉េ ទៅឱ្យ​ឈ្មោះ ប៉ូច ថេ​ន ក្នុងតម្លៃ​ទឹកប្រាក់ ១៥​ម៉ឺន​ដុល្លារ​អាមេរិក ហើយ​បាន​ចែក​លុយ​នោះ​ឲ្យ​ទៅ​មេធាវី​ចំនួន​៧​ម៉ឺន​ដុល្លារ ចែក​ទៅ​ឲ្យ​លោក យិន អ៉ឺ​ម ចៅសង្កាត់​សំរោង ៤​ម៉ឺន​ដុល្លារ ជា​ថ្លៃ​ធ្វើឯកសារ​លក់​ដី​ខាងលើ និង​ចែក​មនុស្ស​មួយចំនួនទៀត​។ ឈ្មោះ ឡុង ដា​រ៉ា បាន​សារភាពថា នៅសល់​ប្រាក់​៣០០០០​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។ ជនសង្ស័យ ឡុង ដា​រ៉ា បានបញ្ជាក់​ប្រាប់​សមត្ថ​កិច្ច​ទៀតថា ដី​នេះ​ឈ្មោះ ប៉ូច ថេ​ន ជា​អ្នក​ឈរឈ្មោះ​ទិញ​ទៅឱ្យ​ឈ្មោះ ស ថា​វី​។​

​ឈ្មោះ ឡុង ដា​រ៉ា បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ចំពោះ​ដីស្រែ​ដែល​ខ្លួន​បាន​លក់​នោះដែរ គឺជា​ដីស្រែ​របស់ លោក ភឺន ផល្លា ដោយមាន លោក ស ថា​វី ជា​អ្នកបញ្ជា​ឲ្យ​ខ្លួន​ជា​អ្នកលក់​ទៅ​ឲ្យ​ឈ្នោះ ប៉ូច ថេ​ន ហើយ​រាល់​ឯកសារ​ទាំងអស់​ពាក់ព័ន្ធ​នឹង​ការទិញ​លក់​ដី​នេះ គឺ​ឈ្មោះ អ៊ុ ភក្តី ជា​អ្នក​រៀបចំឡើង​៕

អត្ថបទដែលជាប់ទាក់ទង