ឡាន​ដឹក​ដី​បុក​ជាមួយ​ឡាន​ដឹក​កម្មករ ស្លាប់​តៃកុង​ឡាន​ម្នាក់ និង​កម្មករ​-​កម្មការិនី​១៣​នាក់ រងរបួស

កណ្ដាល​៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ឡាន​ដឹក​ដី បើក​បុក​ជាមួយ​ឡាន​ដឹក​កម្មករ​រោងចក្រ បណ្តាល​ឲ្យ​កម្មករ​និង​កម្មការិនី ចំនួន​១៣​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល រីឯ​បុរស​ម្នាក់​ជា​តៃកុង​ឡាន​ដឹក​ដី​បាន​ស្លាប់​ភ្លាម​នៅនឹងកន្លែង​កើតហេតុ ដែល​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ១៨​និង​២០​នាទី ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៨-៤៩ ផ្លូវជាតិ​លេខ​១ ស្ថិតនៅ​ភូមិ ពោធិ៍​មៀ​វ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​នគរបាល​បាន​ឲ្យ​ដឹងថា ហេតុការណ៍​នេះ​បង្កឡើង​ដោយ​រថយន្ត​ដឹក​ដី​បើក​លឿន ជ្រុល​មក​បុក​ចំ​ឡាន​ដឹក​កម្មករ​-​កម្មការិនី ដែល​បើក​បញ្ច្រាសទិស​យ៉ាង​ពេញទំហឹង​តែម្ដង ដែល​បណ្ដាលឱ្យ​ឡាន​ក្រឡាប់ចាក់​កម្មករ​-​កម្មការិនី​ពេញ​ថ្នល់ រីឯ​តៃកុង​ឡាន​ដឹក​ដី​វិញ គៀប​ជាប់​នឹង​កាប៊ីន​បណ្ដាល​ឱ្យស្លាប់​ភ្លាមៗ ។​

ក្រោយ​កើតហេតុ​ភ្លាមៗ នគរបាល​បាន​ហៅ​រថយន្ត​សង្គ្រោះ​មកជួយ​ដឹក​កម្មករ​-​កម្មការិនី​ទាំងអស់​ទៅ​ព្យាបាល នៅឯ​មន្ទីរពេទ្យ​។ រីឯ​រថយន្ត​ត្រូវបាន យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ រង់ចាំ​ដោះស្រាយ​តាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង