សូមប្រយ័ត្ន! ក្រសួងប្រកាសឲ្យបញ្ឈប់ការផ្សព្វផ្សាយ និងឈប់ប្រើប្រាស់ផលិតផលជំនួយអារម្មណ៍ផ្លូវភេទនារីទាំងនេះជាបន្ទាន់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យជ្រាប់ថា៖ យោងតាមការពិនិត្យតាមបណ្ដាញសង្គមហ្វេសប៊ុក(Facebook)​មានគណនីឈ្មោះ ១.ទីព្រឹក្សារបញ្ហាផ្លូវភេទ ២.ជំនួយអារម្មណ៍ផ្លូវភេទសម្រាប់នារី ៣. The Strong man ៤.ML Online Shop ៥.ល្អ ០០7 ៦.Virak Online Shop ៧. Khaha LB ៨.Panha online កំពុងតែផ្សព្វផ្សាយផលិតផលជំនួយអារម្មណ៍ផ្លូវភេទរបស់នារីច្រើនប្រភេទ គ្មានលេខបញ្ជិកា គ្មានការពិនិត្យទៅលើគុណភាព និងគ្មានច្បាប់ពីក្រសួងសុខាភិបាលឡើយ ។

ការផ្សព្វផ្សាយកំហុសបោកប្រាស់ និងបំភ្លើសហួសពីការពិតគ្មានមូលដ្ឋានវិទ្យាសាស្រ្តអោយត្រឹមត្រូវដែលធ្វើអោយមានការដាស់អារម្មណ៍នារីៗទេ្វរដង ឈានដល់ចំនុចកំពូលពេញមួយរាត្រី កាត់បន្ថយភាពឈឺចាប់ បង្កើនសមត្ថភាពផ្លូវភេទ អាយុច្រើនគ្មានចំណង់ផ្លូវភេទ រៀបការថ្មីៗមិនចុះដំណេក ចង់បង្កើនភាពស្និតស្នាលជាមួយដៃគូអោយមានភាពផ្អែមល្ហែម គ្មានក្លិន គ្មានពណ៌ គ្មានរសជាតិ គ្រាន់តែបន្ទក់ចូលទៅក្នុងភេសជ្ជៈ ។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាល សូមជំរាបទៅកាន់បងប្អូនប្រជាពលរដ្ឋទាំងអស់ឈប់ប្រើប្រាស់នូវផលិតផលដែលបោកប្រាស់នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុសនេះទៀតទៅ​ និងឈប់ប្រើប្រាស់ផលិតផលជំនួយអាម្មរណ៍ផ្លូវភេទនារី គ្រប់ប្រភេទ ទាំងអស់នេះបន្តទៀត ។ ក្រសួងសុខាភិបាល នឹងមានវិធានការទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីទាំងអស់នោះដូចទៅនឹងខាងលើដោយស្ដីពីច្បាប់វិសោធនកម្មពីការគ្រប់គ្រងឱសថជាធរមាន ។

ក្នុងករណីបងប្អូនដែលបងប្អូនប្រជាពលរដ្ឋបានជួបប្រទេះឃើញជនណាកំពុងតែលក់ហើយ ចែកចាយ ផលិតផលជំនួយអារម្មណ៍ផ្លូវភេទរបស់នារី គ្រប់ប្រភេទដូចខាងលើនេះ សូមបងប្អូនប្រញាប់ផ្ដល់ព័ត៌មាន ឫត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសំអាង សូមបងប្អូនទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០១១ ​​​​​​៥៧៤ ៧៨៧/០១២ ៩៨៣ ៣៣៤/០១២​៨៩២​ ០២២/០១៧ ៦០៦ ៦៧០/០១៧ ៨៦៦ ៧៦០ ។
សូមបងប្អូនភ្ជាប់ជាមួយរូបភាពម្ចាស់គណនី និងផលិតផលជំនួយអារម្មណ៍ផ្លូវភេទនារីលេខបញ្ជិកា ។

ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជណាចក្រកម្ពុជា

អត្ថបទដែលជាប់ទាក់ទង