លោកជំទាវ ហ៊ុន ស៊ីណាត ឧបត្ថម្ភមេនបូជាសពតំលៃ $500 ជូនតារាសម្តែងជើងចាស់ ម៉ែននឿន ដែលគ្មានលុយធ្វើបុណ្យសពជូនម្តាយ

គួរអោយអាសូរតារាសម្តែងជើងចាស់គឺអ្នកស្រី សក្កណា ហៅម៉ែនឿន ដោយសារតែម្តាយរបស់គាត់បានទទួលមរណៈភាពកាលពីម្សិលមិញនេះ ហើយរូបគាត់ជាកូនគ្មានលទ្ធភាពសូម្បីធ្វើបុណ្យសពជូនម្តាយ។ ដោយសារតែដំណឹងដ៏ក្រៀមក្រំនេះ លោកជំទាវ ហ៊ុន ស៊ីណាត ដែលជាប្អូនស្រីរបស់សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភជាមេនបូជាសពតំលៃ $500 ជូនដល់តារាសម្តែងជើងចាស់រូបនេះ ដើម្បីធ្វើបុណ្យជូនម្តាយ។

ក្រៅពីនេះដែរ លោកស្រី នឹម វណ្ណៈ កូនបង្កើត លោកជំទាវ ហ៊ុន សុីណាត និងលោកវេជ្ជបណ្ឌិត ម៉ម សុខវិសាល បានឧបត្ថម្ភ ចំនួន $800 ផងដែរដើម្បីអោយអ្នកស្រី សក្កណា រៀបចំបុណ្យសពជូនម្តាយ។ ថវិកាទាំងនោះត្រូវបាននាំជូនដល់ដៃតារាសម្តែងជើងចាស់ ម៉ែននឿន តាមរយៈលោក អ៉ឹម ជីវ៉ា ហើយក្រៅពីនោះ ឯកឧត្តម ចាន់ កត្តិខុម និងលោកជំទាវ ប៉ុណ្ណាដារី ឧបត្ថម្ភ ក្តាម្ឈូស ចំនួន $200 ថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង