ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ចូលលួចកាតទូរសព្ទដៃ និងក្រវិលស្រាបៀរត្រូវរង្វាន់ អ្នកលក់ចាប់ហួយ

ខេត្តបាត់ដំបង៖ កាលពីថ្ងៃ ចន្ទ ២កេីត ខែអាសាឍឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៧និង៥០នាទី អនុវត្តតាមមតិដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងព្រម ទាំងអនុវត្តតាមមតិណែនាំជំនាញពីលោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌក្រុមអន្តរាគមន៍បង្ការបង្រ្កាបបានសហការជាមួយកម្លាំងការិយាល័យជំនាញនគរបាលព្រហ្មទណ្ឌកំរិតស្រាល ដែលមានលោកវរសេនីយ៍ទោ ឈឿង គឹមសុង ជានាយការិយាល័យចុះប្រតិបត្តិការ បង្ក្រាបករណីលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ (កាតទូរស័ព្ទដៃនិងក្រវិលកំប៉ុងស្រាបៀរ) មួយករណី នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្នុងកិច្ចប្រតិបត្តិការនេះបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ គឺ៖
១-ឈ្មោះ រឿន ចាន់រិទ្ធ ហៅ សល់ អាយុ ២៦ ឆ្នាំ មានទីលំនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង(ជាអ្នកផ្តេីមគំនិត)។
២-ឈ្មោះ ឡា ពោ ភេទប្រុស អាយុ១២ឆ្នាំ (ទីលំនៅមិនប្រាកដ)ជាអ្នកដៃដល់ក្នុងការប្រព្រឹត្តិ។

ក្នុងនោះធ្វេីការដកហូតបាន៖
– កាតទូរសព្ទដៃ សែលខាត Cellcard ប្រភេទទឹកប្រាក់ចំនួន០១ដុល្លារចំនួន ១២០សន្លឹក
– ក្រវិលស្រាបៀរត្រូវរង្វាន់មួយចំនួន។
-សូមជម្រាបជូនថា កាលពីថ្ងៃទី២២ ខែ មិថុនាឆ្នាំ២០២០ វេលាម៉ោង១១និង៣៣នាទីជនសង័្សយបានធ្វេីសកម្មភាពលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះឈ្មោះអ៉ឹង សេង ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិទួលតាឯកសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលប្រពន្ធរបស់គាត់មានមុខរបរលក់ចាប់ហួយក្នុងលំនៅដ្ឋានខាងលេី ។

-សម្ភារ:បាត់បង់រួមមាន៖
-កាតទូរស័ព្ទដៃ សរុប ចំនួន ០៤ពាន់ដុល្លារ (កាតសែលកាត Cellcard ៥០០ដុល្លារ , កាតស្មាត Smart ចំនួន១,៥០០ ដុល្លារ , កាតមិត្តហ្វូន Metfone ចំនួន១,២០០ ដុល្លារ និងកាតរាយចំនួន ៨០០ ដុល្លារ )
– ក្រវិលកំប៉ុងស្រាបៀរត្រូវរង្វាន់ចំនួន ០២ថង់ (ទម្ងន់ ០៥គីឡូ )

ជនសង័្សយបានយកកាតទូរស័ព្ទ និងក្រវិលកំប៉ុង ដែលលួចបានទៅលក់ភ្លាមៗ ដែលពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកអ្នកទទួលទិញផលចោរកម្ម ដេីម្បីដកហូត និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕ (រូបភាពផែនការងារ/ព្រហ្មទ័ណ្ឌ)By kosal!៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

អត្ថបទដែលជាប់ទាក់ទង