នៅក្នុងសកម្មភាពបំភាន់ភ្នែកយ៉ាងធ្ងន់ធ្ងរ កងទ័ពជួរមុខរបស់ឥណ្ឌាបានរំលោភលើកុងសង់ស៊ុសជាមួយសមភាគីចិនរបស់ពួកគេ នៅជ្រលងភ្នំ Galwan

(អន្តរជាតិ)៖ នៅក្នុងសកម្មភាពបំភាន់ភ្នែកយ៉ាងធ្ងន់ធ្ងរ កងទ័ពជួរមុខរបស់ឥណ្ឌាបានរំលោភលើកុងសង់ស៊ុសជាមួយសមភាគីចិនរបស់ពួកគេ នៅជ្រលងភ្នំ Galwan ដែលស្ថិតនៅភាគខាងលិចប្រទេសចិន នាយប់ថ្ងៃទី ១៥ ខែមិថុនា។

នាយទាហាន និងទាហានចិន ដែលបានទៅដល់កន្លែងកើតហេតុដើម្បីធ្វើការចរចា ត្រូវរងនូវការវាយប្រហារ ដោយបន្សល់ទុកនូវការខូចខាតជាច្រើន ។

សម្រាប់ភាគីចិន គិតថា ចាប់តាំងពីឧប្បត្តិហេតុបានកើតឡើង ការចាប់ផ្តើមនៃការទាស់ទែងគ្នាដ៏ធំបំផុតក្នុងរយៈពេលបួនទសវត្ស រវាងប្រទេសជិតខាងទាំងពីរគឺពិតជា អាស្រ័យលើឥណ្ឌា ។ ប្រទេសទាំងពីរបានធ្វើសង្គ្រាមពេញទំហឹងនៅឆ្នាំ១៩៦២ ដែលបានបញ្ចប់ដោយមានកិច្ចព្រមព្រៀង ដែលបានកំណត់ខ្សែបន្ទាត់នៃការគ្រប់គ្រងជាក់ស្តែង(LAC) ។

ប្រទេសឥណ្ឌា បានរក្សាតំបន់មួយចំនួនដែលខ្លួនបានទាមទារ ហើយប្រទេសចិនបានរក្សាតំបន់មួយចំនួន រួមទាំងជ្រលងភ្នំ Galwan នៅក្រោមអធិបតេយ្យភាពរបស់ខ្លួន ។ ការសំខាន់ត្រូវពិនិត្យមើលពីមូលហេតុទាំងឡាយដែលអាចកើតមាន នៅពីក្រោយការងាកចេញដោយមិនមានការបង្កហេតុរបស់ឥណ្ឌា និងពីយន្តការដែលបានបង្កើតរួចហើយនៃការការពារជម្លោះ​ ។

ពិភពលោកកំពុងស្ថិតក្នុងគ្រាលំបាក។ វិបត្តិសុខភាពសាកលក្នុងទម្រង់នៃជំងឺរាតត្បាត កូវីដ១៩ បានធ្វើអោយមានការបាក់បែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ហើយបណ្តាប្រទេសដែលមានហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្ត្រ និងហិរញ្ញវត្ថុតឹងតែង មិនមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីនឹងសម្រេចបានពីវិធីកាត់បន្ថយការខូចខាតដែលស្ថានភាពនោះបានបង្កឡើងឡើយ ។

ឥណ្ឌាគឺជាប្រទេសមួយដែលកំពុងប្រឈមមុខនឹងសម្ពាធសេដ្ឋកិច្ចដ៏ធំធេង និងការអំពាវនាវកាន់តែខ្លាំងឡើងពីសំណាក់សាធារណជន អោយទប់ស្កាត់ការផ្ទុះជំងឺ ដូចប្រទេសសេដ្ឋកិច្ចធំ ៗ ដទៃទៀតដែរ។ បន្ទាប់ពីមិនអាចដោះស្រាយផលប៉ះពាល់ឱ្យបានគ្រប់គ្រាន់ មានការសន្មត់ថាឥណ្ឌា បានធ្វើសកម្មភាពតាមទំនោរនៃការបង្កើតនូវការបង្វែរសាច់រឿង ក្នុងទម្រង់នៃឧប្បត្តិហេតុ ។

មុំមួយទៀត ចំពោះការជម្រុញនោះដែរគឺភូមិយុទ្ធសាស្ត្រ។ ថ្មីៗនេះ ប្រទេសឥណ្ឌាបានសាងសង់ស្ពាន ផ្លូវថ្នល់ និងអាកាសយានដ្ឋានមួយនៅតំបន់ក្បែរទន្លេ Shyok ។ រចនាសម្ព័ន្ធដែលមានសារសំខាន់ក្នុងវិស័យយោធា ដូចជាសំណង់ទាំងនេះ នៅក្នុងតំបន់ស្ងាត់ជ្រងំគឺជាសូចនាករថា ឥណ្ឌាចង់ទទួលបានទីតាំងអំណោយផលមួយនៅក្នុងតំបន់កាស្មៀរ ដែលខ្លួនមានទំនាស់ជាមួយប៉ាគីស្ថាន និងនៅ​ Aksai Chin ដែលខ្លួនមានទំនាស់ជាមួយចិន ។

ការពិតដែលឥណ្ឌាបានមើលរំលង នៅពេលកំពុងធ្វើដូច្នេះ គឺការធ្វើអោយមានសមរភូមិយោធា និងសេដ្ឋកិច្ចពីរ គឺជាមួយចិន និងប៉ាគីស្ថាន ក្នុងពេលដំណាលគ្នា គឺជាយុទ្ធសាស្ត្រដែលមិនមានការគិតគូរអោយបានដិតដល់ ។

លទ្ធផល គឺការបាត់បង់គួរអោយស្តាយនូវជីវិតមានតម្លៃ នៅក្នុងតំបន់ត្រជាក់ ដាច់ស្រយាល និងដែលមួយផ្នែកធំមិនអាចរស់នៅបាន ។

បន្ទាប់ពីការបង្កើតសាច់រឿងក្នុងវគ្គនេះ យើងបានឃើញការឆ្លើយតបប្រកបដោយភាពចាស់ទុំពីប្រទេសចិន។ បណ្តាញសារព័ត៌មាន មិនបានជម្រុលខ្លួនទៅតាមគំនិតជាតិនិយមបង្កហេតុ និងមិនមានសេចក្តីថ្លែងការណ៍អុជអាលណាមួយពីមន្ត្រីរដ្ឋាភិបាលឡើយ ។

ចិនមិនបានចេញ ឬដកស្រង់ចំនួនអ្នកស្លាប់និងរបួសទាំងសងខាងនោះទេ ពីព្រោះការធ្វើបែបនេះគឺគ្រាន់តែធ្វើឱ្យកាន់តែកើននូវការដុតរោលអារម្មណ៍សាធារណៈដល់គ្រប់ភាគី ជាមួយនឹងការអំពាវនាវឱ្យមានការប្រកួតប្រជែងរកពិន្ទុដ៏គ្រោះថ្នាក់ ។

ទោះបីជាគ្មានការលើកទឹកចិត្ត សម្រាប់ប្រទេសចិនក្នុងការផ្លាស់ប្តូរស្ថានភាពព្រំដែនក៏ដោយ ចិនក៏ត្រូវតែការពារអធិបតេយ្យភាពរបស់ខ្លួន និងឆ្លើយតបចំពោះការញុះញង់បង្កហេតុ។ ប៉ុន្តែសូម្បីតែដូចនោះក្តី ក៏អាចត្រូវជៀសវាងបានដែរ ប្រសិនបើកងទ័ពឥណ្ឌាក្នុងតំបន់ ជ្រោងស្មារ​តី​នៃដំណោះស្រាយដោយសន្តិវិធីនៃចំណុចណាមួយអំពីការមិនចុះសម្រុងគ្នា ។

ជាអកុសលដែលឃើញថា ឥណ្ឌាបច្ចុប្បន្នបានធ្វើឲ្យមានទំនាស់ព្រំដែនជាមួយប្រទេសជិតខាងចំនួន ៣ គឺចិន ប៉ាគីស្ថាន និងនេប៉ាល់។ ខណៈដែលចិន និងប៉ាគីស្ថាន ចាំបាច់ត្រូវប្រើកម្លាំងបញ្ឈប់ឥណ្ឌាពីការជាន់ឈ្លី “ស្ថានភាពជាក់ស្តែងនៅហ្នឹងកន្លែងបច្ចុប្បន្ន” នេប៉ាល់​បានអនុម័តវិធីសាស្រ្តច្បាប់ ដើម្បីបញ្ជូនការអះអាងរបស់ខ្លួន ស្តីពីតំបន់ដែលខ្លួននិយាយថាស្ថិតនៅក្រោមការគ្រប់គ្រងខុសច្បាប់របស់ឥណ្ឌា ។

ឥឡូវសំនួរគឺថា តើត្រូវបន្តទៅមុខយ៉ាងដូចម្តេច ដើម្បីបំបាត់ភាពតានតឹង។ ទីមួយ ឥណ្ឌាគួរតែចៀសវាងពីការឈ្លានពានណាមួយបន្ថែមទៀត។ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា មានទំនោរទៅធ្វើការអុជអាលមតិសាធារណៈ ពេលណាដែលមានទំនាស់ជាមួយប៉ាគីស្ថាន ដែលជាគូប្រជែងធំរបស់ខ្លួន។

ក្នុងអំឡុងពេលប្រឈមមុខថ្មីៗ នេះ ជាមួយប្រទេសចិន ឥណ្ឌាបានងាកទៅធ្វើការ ការទាម​ទារ ដែលអាចនាំដល់ការដាក់សម្ពាធចំពោះរដ្ឋាភិបាលឥណ្ឌាឱ្យចាត់វិធានការមិនសមហេតុផល និងទីពីរ ដូចដែលបានស្នើដោយរដ្ឋមន្រ្តីក្រសួងការបរទេសចិន ឥណ្ឌាគួរតែធ្វើការស៊ើបអង្កេតជាផ្លូវការ ថាតើហេតុអ្វីបានជាមានឧប្បត្តិហេតុកើតឡើង។

ហេតុអ្វីបានជាទាហានឥណ្ឌាឆ្លងចូលទឹកដីចិន និងហេតុអ្វី ពួកគេមិនគោរពចំពោះការអនុវត្តជាក់ស្តែងដែលបានបង្កើតឡើងជាយូរមកហើយនៃការដោះស្រាយការមិនចុះសម្រុងដោយមេត្រីភាពនឹងគ្នា?

ឥណ្ឌានិងចិន មានចំនួនប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក។ ក្នុងគ្រាលំបាកនៃ COVID-១៩ ការផ្តោតអារម្មណ៍គួរតែមានទៅលើការកសាងសេដ្ឋកិច្ចឡើងវិញ បង្វែរមូលនិធិទៅស្រាវជ្រាវវេជ្ជសាស្រ្ត និងធានាសុខុមាលភាពជនក្រីក្រ ជំនួសឱ្យការផ្សងព្រេងយោធាដែលមិនមានការចាំបាច់ ។

ដោយហេតុថាប្រទេសទាំងពីរមានឃ្លាំងសព្វាវុធកម្រិតខ្ពស់បំផុត វាជាការមានភាពឈ្លាសវៃជាង ក្នុងការផ្តោតការយកចិត្តទុកដាក់លើសន្តិភាព ជាជាងការបង្កទំនាស់ ។

ជាការព្យាករណ៍ប្រកបដោយសុទិដ្ឋិនិយម ស្ថានភាពបែបនោះប្រហែលនឹងមិនកើនឡើងទេ។ រដ្ឋមន្រ្តីការបរទេស បាននិយាយគ្នាដោយផ្ទាល់តាមរយៈការហៅទូរស័ព្ទ ហើយភាគីចិនជឿជាក់ថាការបន្ថយនូវភាពតានតឹងបានលឿន គឺអាចធ្វើទៅបាន ។

នេះគឺជាការលាតត្រដាងប្រកបដោយការលើកទឹកចិត្តមួយពីព្រឹត្តិការណ៍ដែលបានបញ្ចៀស ពិភពលោកទាំងមូលកុំអោយឈានដល់កម្រិតលែងទប់បាន ខណៈការប្រឈមមុខគ្នារវាងប្រទេសដែលមានអាវុធនុយក្លេអ៊ែរ មិនអាចមានអ្វីល្អទេ សម្រាប់ប្រជាជន សេដ្ឋកិច្ច និងសន្តិភាពរបស់ខ្លួន និងសំរាប់សន្តិភាពតំបន់ និងពិភពលោក ។

ដើម្បីដោះស្រាយរាល់ការខ្វែងគំនិតគ្នា ការអង្គុយនៅនឹងតុចរចា គឺជាអភិក្រមដែលមានប្រសិទ្ធភាព ភាពសមហេតុផល និងមានភាពចាស់ទុំបំផុត ។

ប្រទេសទាំងពីរ បានបង្ហាញឆន្ទៈក្នុងការធ្វើដូច្នេះ ហើយសង្ឃឹមថាគ្មាននរណាម្នាក់អាចធ្លាក់ចូលក្នុងស្ថានភាពលំបាក ដែលធ្វើឱ្យខូចខាតទំនាក់ទំនងការទូតក្នុងន័យស្ថាបនាដែលមានជាច្រើនឆ្នាំមកនេះទេ ៕


 

អត្ថបទដែលជាប់ទាក់ទង