នគរបាលខេត្តសៀមរាប បានធ្វើការបង្ក្រាបកន្លែងលេងល្បែងស៊ីសងខុសច្បាប់ ០១កន្លែង និងឃាត់ខ្លួនអ្នកលេងបានចំនួន១០នាក់


សៀមរាប)៖ នគរបាលខេត្តសៀមរាប បានធ្វើការបង្ក្រាបកន្លែងលេងល្បែងស៊ីសងខុសច្បាប់ (ក្រឡុកគ្រាប់ខ្លាឃ្លោក)០១កន្លែង និងឃាត់ខ្លួនអ្នកលេងបានចំនួន១០នាក់ យកទៅសួរនាំ ដែលប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងនៅវេលាម៉ោងនាល្ងាច ថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២០ នៅចំណុចភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប។

បើយោងតាមលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា នៅរសៀលថ្ងៃទី២២ម្សិលម៉ិញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តសៀមរាប បានចុះធ្វើការបង្ក្រាបកន្លែងប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ (ក្រឡុកគ្រាប់ខ្លាឃ្លោក) មួយកន្លែង ដែលស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប។

លោកបន្តថា ក្នុងហេតុការនោះ កម្លាំងនគរបាល ឃាត់ខ្លួនអ្នកលេងបានចំនួន១០នាក់៖ ១.ឈ្មោះ អៀង សុខគៀង ភេទប្រុស អាយុ៥២ឆ្នាំ ទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប, ២.ឈ្មោះ យ៉ុង នឿន ភេទស្រី អាយុ៤២ឆ្នាំ ទីលំនៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប, ៣.ឈ្មោះ ឡាក់ សុខខេង ភេទស្រី អាយុ៣៩ឆ្នាំ ទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប។

៤.ឈ្មោះ ពេជ្រ ស្រីម៉ៅ ភេទស្រី អាយុ៣៣ឆ្នាំ ទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប, ៥.ឈ្មោះ ខូវ ទាមហាក់ ភេទប្រុស អាយុ៣៨ឆ្នាំ ទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប, ៦.ឈ្មោះ ព្រីង សាមឿន ភេទស្រី អាយុ៤២ឆ្នាំ ទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប។

៧.ឈ្មោះ សុខ នី ភេទស្រី អាយុ៤២ឆ្នាំ ទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប, ៨.ឈ្មោះ នាង ផល ភេទប្រុស អាយុ៥១ឆ្នាំ ទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប, ៩.ឈ្មោះ ហាក់ ម៉ាប់ ភេទស្រី អាយុ៣២ឆ្នាំ ទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប និង១០.ឈ្មោះ សេង វណ្ណារី ភេទស្រី អាយុ៥៥ឆ្នាំ ទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប។ ចំណែកឯមេក្រឡុកខ្លាឃ្លោក ស៊ីសង បានគេចខ្លួនអស់។

លោកបន្ថែមថា កម្លាំងបានដកហូតវត្ថុតាងរួមមាន៖ ១.បៀរលេងចំនួន១៧ហ៊ូរ ស្មើនិង៨៨៤សន្លឹក, ២.គ្រាប់ខ្លាឃ្លោកចំនួន១៨គ្រាប់, ៣.ចានទ្រាប់ក្រឡុកខ្លាឃ្លោកចំនួន០៤ និង៤.កំរាលរូបចាក់ចំនួន០១។

ចំពោះអ្នកលេងល្បែងទាំង១០នាក់ ត្រូវបានកម្លាំងនគរបាលជំនាញ ធ្វើកិច្ចសន្យាអប់រំឲ្យត្រលប់ទៅផ្ទះវិញ។ ចំណែកម្ចាស់ទីតាំង ដែលគេចខ្លួន សមត្ថកិច្ចនឹងស្វែងរកចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង