ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់នៅក្នងមន្ទីរពេទ្យកាល់ម៉ែតភ្នំពេញ ដកហូតវត្ថុតាង ជារបស់ជនរងគ្រោះម៉ូតូ១ គ្រឿងនិងទូរសព័ដៃ១ គ្រឿង
(ព្រៃវែង)៖ ដោយមានការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត និងដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ស្នងការរងទទួលផែនព្រ/ទ នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២១:១៥នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកមេសាង សហការជាមួយកម្លាំងជំនាញនគរបាលខេត្ត កម្លាំងនាយកដ្ឋាននគរបាលព្រ/ទក្រសួងមហាផ្ទៃ កម្លាំងនគរបាលរាជធានីភ្នំពេញ កម្លាំងប៉ុស្តិន/បស្រះចក យើងបានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់នៅក្នងមន្ទីរពេទ្យកាល់ម៉ែតភ្នំពេញគឺឈ្មោះ បាន កានភេទប្រុសអាយុ ៣០ឆ្នាំទីលំនៅភូមិចំបក់ជ្រុំ ឃុំច្រេសស្រុកមេសាង ( ពីបទប្លន់សម្លាប់ ) ទៅលើជនរងគ្រោះឈ្មោះ ភី ឃុនភេទប្រុសអាយុ៤៩ឆ្នាំនៅភូមិព្រេជ ឃុំច្រេស ស្រុកមេសាង កាលពីយប់ម៉ោង ២៣:៣៥នាទីថ្ងៃទី ២១ ខែមិថុនាឆ្នាំ២០២០កន្លងទៅនៅចំណុចលើផ្លូវលំ ស្ថិតក្នុងភូមិចំបក់ជ្រុំ ឃុំច្រេស ស្រុកមេសាង ។
ក្នុងពេលចាប់ឃាត់ខ្លួនយើងបានដកហូតវត្ថុតាង ជារបស់ជនរងគ្រោះម៉ូតូសេ ១២៥ ពណ៍ខ្មៅ ១ គ្រឿងនិងទូរសព័ដៃម៉ាកណូគា ១ គ្រឿង ។
បច្ចុប្បន្នសំភារះវត្ថុតាង និងជនសង្ស័យ យើងយកមករក្សាទុកនៅសបនងការនគរបាលខេត្ត ធ្វើនីតិវិធីត្រៀមបញ្ជូនទៅតុលាការខេត្តព្រៃវែង ៕