រដ្ឋបាលខេត្តព្រះសីហនុ បានប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះជាកម្មករចំនួន២៨នាក់ដែលបាត់បង់ជីវិតដោយឧបទ្ទវហេតុបាក់រលំអាគារ

(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះជាកម្មករចំនួន២៨នាក់ដែលបាត់បង់ជីវិតដោយឧបទ្ទវហេតុបាក់រលំអាគារសង់ថ្មីកម្ពស់៧ជាន់នៅក្រុងព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ គម្រប់មួយឆ្នាំ។
ពិធីបង្សុកូលនេះធ្វើឡើងនៅវត្តឥន្ទញ្ញាណ(វត្តក្រោម) ក្នុងក្រុងព្រះសីហនុនាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ ក្រោមវត្តមាន លោក ជាម ហ៊ឹម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោកគួច ចំរើនអភិបាលខេត្តព្រះសីហនុ។
គួររម្លឹកផងដែរថា នៅក្នុងឧបទ្ទវហេតុបាក់រលំអាគារកម្ពស់៧ជាន់នៅក្រុងព្រះសីហនុកាលពីឆ្នាំទៅ ក្រៅពីកម្មករ២៨នាក់ស្លាប់ នៅមានកម្មករធ្វើការក្នុងការដ្ឋានសំណង់នេះជាង២០នាក់ទៀត បានរងរបួសជាប់ក្នុងគំនរអាគារបាក់បែក ហើយត្រូវបានជួយសង្គ្រោះ រួចផុតជីវិតក្រោមការដឹកដឹកនាំប្រតិបត្តិការសង្គ្រោះផ្ទាល់ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានោះ ទាំងគ្រួសារជនរងគ្រោះ ដែលស្លាប់ និងអ្នករងរបួស ទទួលបានថវិកាឧបត្ថម្ភយ៉ាងច្រើន ពីសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង