ចំនួនអ្នកស្លា ប់ដោយសារវីរុសកូវីដ១៩ នៅក្នុងប្រទេសប្រេស៊ីលកើនឡើងដល់៥០,០០០នាក់ ជាងហើយ

ទីក្រុង RIO DE JANEIRO៖ ប្រទេសប្រេស៊ីលកាលពីថ្ងៃអាទិត្យ (ថ្ងៃទី ២១ ខែមិថុនា) បាននិយាយថាចំនួនអ្នកស្លា ប់ដោយសារវីរុសកូរ៉ូណានៅក្នុងប្រទេសរបស់ខ្លួនកើនឡើងដល់ ៥០,០០០ នាក់ដែលមានអ្នកឆ្លងប្រហែល ១ លាននាក់ផងដែរ។ ប្រទេសប្រស៊ីលជាប្រទេសដែលរងផលប៉ះពាល់អាក្រក់ទី ២ នៅក្នុងពិភពលោក ដែលកំពុងតែព្យាយាមទប់ស្កាត់ក្នុងការគ្រប់គ្រងជំងឺនេះខ្លាំងជាទីបំផុត។

ក្រសួងសុខាភិបាលប្រេស៊ីលបានរាយការណ៍ថាមាន អ្នកស្លា ប់ថ្មីចំនួន ៦៤១ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះដែលធ្វើឱ្យចំនួនអ្នកស្លា ប់កើនឡើងដល់ ៥០.៦១៧ នាក់ដែលមានចំនួនអ្នកឆ្លងសរុបរហូតដល់ ១.៨៨៥.០៣៨ នាក់។

ប្រទេសប្រេស៊ីលជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងទី ២ បន្ទាប់ពីសហរដ្ឋអាមេរិកដែលមានអ្នកស្លាប់ជិត ១២ ម៉ឺននាក់និងអ្នកឆ្លងជាង ២,២ លានករណី។ លោកប្រធានាធិបតី Jair Bolsonaro បានប្រៀបធៀបជាមួយនិងជំងឺផ្ដាសាយធម្មតាថា ជំងឺនេះពិតជាមានផលប៉ះពាល់ជាខ្លាំងជាមួយអាជ្ញាធររដ្ឋនិងអាជ្ញាធរមូលដ្ឋានជុំវិញការប្រើប្រាស់វិធានការឱ្យស្នាក់នៅក្នុងផ្ទះនិងការបិទអាជីវកម្មនានា ដើម្បីទប់ស្កាត់នូវវីរុសមួយនេះ។

ក្រុមអ្នកជំនាញនិយាយថាទិន្នន័យពិតប្រាកដបើការធ្វើតេស្តឱ្យមែនទែន នោះចំនួនពិតប្រាកដអាចនឹងមានច្រើនជាងនេះ។

អត្ថបទដែលជាប់ទាក់ទង