មនុស្សចំនួន៤នាក់ជាមួយនឹងគ្រឿងញៀនដ៏ច្រើនសំបើមត្រូវបានចាប់នៅក្នុខេត្តសុងក្លាភាគខាងត្បូងនៃប្រទេសថៃ

(អន្តរជាតិ) មនុស្សចំនួន៤នាក់ជាមួយនឹងគ្រឿងញៀនដ៏ច្រើនសំបើមត្រូវបានចាប់នៅក្នុខេត្តសុងក្លាភាគខាងត្បូងនៃប្រទេសថៃ។ ប៉ូលីសបានរឹបអូសគ្រឿងញៀនចំនួន២លានគ្រាប់ កាំភ្លើងខ្លី៣ដើមរថយន្តវ៉ែនមួយគ្រឿង

ជនសង្ស័យមានឈ្មោះអាណេសា យ៉េងអាយុ៣០ឆ្នាំ,វីសារូត អាល់ម៉ាត់អាយុ៣៤ឆ្នាំ, ប៉ារី ម៉ាយូសូអាយុ៣៦ឆ្នាំនិងឈ្មោះអាពីចាតអាយុត្រឹមតែ១៩ឆ្នាំប៉ុណ្ណោះ។

ប៉ូលីសថៃលោកឧត្តមសេនីយ រ៉ូណាស៊ីប ភូសារ៉ាមេបញ្ជាការប៉ូលីសតំបន់៩នៃខេត្តសុងក្លាបាននិយាយប្រាប់អ្នកកាសែតថា មន្ត្រីប៉ូលីសសម្ងាត់បានដាក់ការស៊ើបអង្កេតសកម្មភាពក្រុមនេះយ៉ាងស្អិតបំផុតតាំងពីឆ្នាំ២០១៧ ហើយទើបតែពេលថ្មីៗនេះ ប៉ូលីសបានស៊ើបដឹងច្បាស់ថាក្រុមនេះបានរត់ពន្ធគ្រឿងញៀនពីខេត្តភាគខាងជើងមកលាក់ទុកនៅក្នុងស្រុកMuangនៃខេត្តសុងក្លា ហើយក៏បើកប្រតិបត្តិការចាប់ខ្លួនតែម្តង៕

អត្ថបទដែលជាប់ទាក់ទង