សមត្ថកិច្ច ជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បង្ហាញមុខ ជនសង្ស័យ ក្នុងអំពើ ឆក់ និងលួច ចំនួន ៨ នាក់ ជាសាធារណៈ មុននឹង បញ្ជូនខ្លួនទៅកាន់សាលាដំបូង

(ព្រះសីហនុ)៖ ជនសង្ស័យ ក្នុងអំពើ ឆក់ និងលួច ចំនួន ៨ នាក់ ដែលសមត្ថកិច្ច បង្រ្កាបជាបន្តបន្ទាប់ កាលពីថ្ងៃទី ១៨ឈានចូលថ្ងៃទី ១៩ ខែមិថុនាឆ្នាំ 2010 20 នាព្រឹកថ្ងៃទី ២០ខែមិថុនាឆ្នាំ 2020 នេះត្រូវបានសមត្ថកិច្ច ជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បង្ហាញមុខជាសាធារណៈ មុននឹង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តព្រះសេហនុហើយដើម្បីអនុវត្តនីតិវិធី ច្បាប់។

យោងតាមការបញ្ជាក់ពី នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ថ្លៃក្នុងពិធីបុណ្យសិទ្ធិសារព័ត៌មានបង្ហាញមុខ ជនសង្ស័យទាំង ៨ នាក់នោះថា នគរបាលខេត្តព្រះសីហនុ បង្ក្រាបមុខសញ្ញាលួច ឆក់ចំនួន៦នាក់ និងដកហូតម៉ូតូ៣គ្រឿង ។ កម្លាំងនគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្ដិការ ចុះបង្ក្រាបមុខសញ្ញាលួច-ឆក់ ចំនួន៦នាក់ នៅហាងមីហិរ ស្ថិតក្នុងក្រុមទី៧ ភូមិ២ សង្កាត់២ ក្រុង-ខេត្ដព្រះសីហនុ នាវេលាម៉ោង១៩៖០០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ កម្លាំងជំនាញការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានធ្វើការស្រាវជ្រាវ បង្ក្រាបមុខសញ្ញាលួច (ឆក់) ក្នុងភូមិសាស្រ្ដ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ដោយបានឃាត់ខ្លួនជនសង្ស័យ៦នាក់ ម៉ូតូ៣គ្រឿង (មធ្យោបាយជិះធ្វើសកម្មភាព) និងនៅថ្ងៃបន្ទាប់សមត្ថកិច្ចបន្តឃុំខ្លួនបានជនសង្ស័យចំនួន 2 នាក់បន្ថែមទៀតសរុប 8 នាក់។

បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងម៉ូតូ (មធ្យោបាយជិះប្រព្រឹត្ដបទល្មើស) ត្រូវបានកម្លាំងជំនាញកំពុងបន្តតាមនីតិវិធី និងបញ្ជូនទៅកាន់អយ្យការ អមសាលាដំបូង ខេត្ដព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង