ក្រសួងអប់រំ​យុវជននិងកីឡា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការបើកការរដ្ឋានជួសជុល និង កែលម្អ «មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និង ការអប់រំពីចម្ងាយ» នាពេលឆាប់ៗខាងមុខនេះ!

នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២០ក្រសួងអប់រំ​យុវជននិងកីឡា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការបើកការរដ្ឋានជួសជុល និង កែលម្អ «មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និង ការអប់រំពីចម្ងាយ» នាពេលឆាប់ៗខាងមុខនេះ ។

យោងតាមសេចក្តីប្រកាសបានឱ្យដឹងថា ការអប់រំឌីជីថលក្នុងបរិបទឧស្សាហកម្ម ៤.០ មានសារៈសំខាន់ណាស់សម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងការបោះជំហានឱ្យក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចឌីជីថល និង រដ្ឋាភិបាលឌីជីថល ដោយសារផ្នែកទាំងអស់នេះត្រូវការជំនាញជាច្រើនដើម្បីបំពេញការងារ និង គ្រប់គ្រងប្រព័ន្ធវ័យឆ្លាតទាំងអស់ ។

ស្របតាមចក្ខុវិស័យនេះ ក្រសួងអប់រំយុវជននិងកីឡា នឹងបង្កើត «មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ» ដែលមានទីតាំងនៅក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីឆ្លើយតបជាមួយយុគសម័យបច្ចេកវិទ្យានេះ ៕

សម្រាប់ព័ត៌មានលម្អិតសូមអាននៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំយុវជននិងកីឡាដូចខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង