ភ្លេចខ្លួនមួយភ្លេតសោះ​ ចំនួនឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ជាង៨.៧ លានករណី ហើយ

(អន្តរជាតិ)៖ បើយោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer គិតត្រឹមម៉ោង៩ និង០០នាទីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ បានចុះផ្សាយថា ចំនួនឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ជាង៨.៧ លានករណី ហើយក្នុងនោះមនុស្សសរុប៤៦២,៥១៩នាក់ស្លាប់ និងជាង ៤.៦លាននាក់ បានជាសះស្បើយឡើងវិញ។

សូមបញ្ជាក់ផងដែរថា ក្នុងចំណោមអ្នកឆ្លងសរុបទាំងជាង៨.៧លាននាក់នោះ គេឃើញមានប្រទេសអាម៉េចរិច មាអត្រាអ្នកឆ្លងរាលដាលខ្លាំងជាងគេ ដែលមានសរុបជាង២.២លានករណី។

តាមតួរលេខចេញពី worldometer ខាងលើនោះ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កូវីដ១៩ បានឆ្លងរាតត្បាតចូលដល់ប្រទេសចំនួន ២១៥។
ជាមួយនឹងក្តីកង្វល់ខ្លាំងពីសំណាក់អង្គការសហប្រជាតិ ក៏ដូចជាពិភពលោក ទាក់ទិនការរិះរកថ្នាំបង្ការ និងវ៉ាក់ស៊ាំងការពារពីជំងឺនោះ បើតាមប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ នៅល្ងាចថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០ បានឥ្យដឹងថា លទ្ធផលដំបូងនៃការធ្វើតេស្ដវ៉ាក់សាំង COVID-19 ដែលកំពុងត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុនអាល្លឺម៉ង់ ឃ្យូរវ៉ាក់ (CureVac) ត្រូវបានគេរំពឹងថា អាចចេញផ្សាយនៅរយៈពេល ០២ខែទៀត។

ក្រុមហ៊ុន CureVac នៅក្នុងសប្ដាហ៍នេះ បានប្រកាសថាលទ្ធផលបឋមដ៏អស្ចារ្យ នៃការធ្វើតេស្ដវ៉ាក់សាំង COVID-19 អាចនឹងត្រូវចេញផ្សាយនៅខែកញ្ញា ឬខែតុលាខាងមុខនេះ នៅក្រោមលក្ខខណ្ឌដ៏គាប់ប្រសើរ ដែលវ៉ាក់សាំង អាចនឹងត្រូវបានអនុម័តយល់ព្រមនៅត្រឹមពាក់កណ្ដាលឆ្នាំ២០២១។
សូមបញ្ជាក់ផងដែរថា ការចាប់ធ្វើតេស្ដវ៉ាក់សាំង បានចាប់ផ្ដើមធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ដោយមានអ្នកស្ម័គ្រចិត្តចូលរួម ១៤៤នាក់ នៅក្នុងប្រទេសអាល្លឺម៉ង់ និងប៊ែលហ្សិក ដោយអ្នកទាំងនេះនឹងទទួលបាន កម្រិតវ៉ាក់សាំងផ្សេងៗពីគ្នា។

គួរជម្រាបថា រដ្ឋាភិបាលអាល្លឺម៉ង់ ក៏ធ្លាប់បានបញ្ជាក់ផងដែរនៅក្នុងសប្ដាហ៍នេះថា ខ្លួនមានគម្រោងទិញភាគហ៊ុន ២៣ភាគរយ នៅក្នុងក្រុមហ៊ុន CureVac ក្នុងតម្លៃ ៣៣៦.៤លានដុល្លារ។

ក្រុមហ៊ុន CureVac នេះក៏ធ្លាប់ត្រូវបានប្រធានាធិបតីអាមេរិក គ្រោងចរចាសុំទិញផងដែរ ដើម្បីបានសិទ្ធិផ្តាច់មុខលើវ៉ាក់សាំង COVID-19 កាលពីអំឡុងខែមីនា ឆ្នាំ២០២០ ដោយសារតែលោក ត្រាំ បានមើលឃើញពីសក្តានុពលខ្ពស់ជាងគេ ប៉ុន្តែដោយសាររងការរិះគន់ និងបដិសេធពីអាល្លឺម៉ង់ ទើបគំនិតនេះបានផុតរលត់ទៅវិញ៕

អត្ថបទដែលជាប់ទាក់ទង