ថ្មីៗនេះលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ បានចែករំលែកពាក្យគន្លឹះខ្លីមួយថា ចង់បានសុខភាពល្អត្រូវ SEX ឱ្យបានរាល់ថ្ងៃ

សុខភាពល្អ គឺជាអ្វីដែលមនុស្សគ្រប់គ្នា ចង់បាន គ្មាននរណាម្នាក់ដែលថាចង់ឈឺគេងពេទ្យនោះទេ ។ កាលណាមានសុខភាពល្អទើបមានអ្វីៗគ្រប់យ៉ាង តែបើមានអ្វីៗគ្រប់យ៉ាងសុខភាពមិនល្អ ទៅថ្ងៃមុខប្រាកដណាស់នឹងត្រូវអស់ទៅវិញព្រោះជំងឺបៀតបៀនចំណាយប្រាក់កាស ខាតពេលវេលាធ្វើការរកស៊ី ។

ជាមួយគ្នានោះដែរថ្មីៗនេះលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ បានចែករំលែកពាក្យគន្លឹះខ្លីមួយថា ចង់បានសុខភាពល្អត្រូវ SEX ឱ្យបានរាល់ថ្ងៃ ។ ក្នុងនោះពាក្យ SEX ត្រូវលោកបកស្រាយអត្ថន័យដូចខាងក្រោមនេះ៖

S = sleep ទទួលទានដំណេកអោយបានគ្រប់គ្រាន់ គេងលក់ឱ្យបាន ៨ ម៉ោង ។
E = eat ទទួលទានអាហារប្រភេទត្រី កុំភ្លេចញាំបន្លែ និង ផ្លែឈើ ។
X = exercise ហាត់ប្រាណឱ្យបានទៀងទាត់ ។

លោកអភិបាលខណ្ឌជ្រោយចង្វារក៏បានផ្ដាំផ្ញើថា កុំភ្លេច SEX រាល់ថ្ងៃដើម្បីមានសុខភាពល្អ ៕

អត្ថបទដែលជាប់ទាក់ទង