នាយករដ្ឋមន្ត្រីឥណ្ឌាបញ្ជាឲ្យត្រៀមសព្វាវុធ និងពង្រាយទ័ពក្រោយពីមានភាពតានតឹងជាមួយចិននៅព្រំដែន

(អន្តរជាតិ)៖ ភាពតានតឹងបានផ្ទុះឡើងនៅតាមខ្សែបន្ទាត់គោលព្រំដែននៃប្រទេសទាំង២ ត្រង់ជ្រលងភ្នំ Galwan ភាគខាងកើតតំបន់ Ladakh កាលពីយប់ថ្ងៃចន្ទ័ ដែលធ្វើឲ្យកងទ័ពនៃប្រទេសទាំង២រងការខូចខាតទាំងសងខាង។ ថ្វីបើមិនមានសេចក្តីអំពីការខូចខាតនៃទាហានចិននៅក្នុងជម្លោះនេះ ប៉ុន្តែកងទ័ពឥណ្ឌាបានស្លាប់អស់២០នាក់។

នៅក្នុងជំនួបប្រជុំថ្នាក់ខ្ពស់នៃមន្ត្រីឥណ្ឌា លោកនាយករដ្ឋមន្ត្រីនេរិនដ្រា​មូឌី បានបញ្ជាឲ្យកងទ័ពជាតិប្រុងជើងការខ្ពស់ ត្រៀមសព្វាវុធសម្រាប់សង្គ្រាម។ ភ្លើងបៃតងត្រូវបានផ្តល់ទៅឲ្យកងកម្លាំងទ័ពជើងទឹក ដើម្បីដាក់ការពង្រាយនៅឈូងសមុទ្រម៉ាឡាកាជាទីតាំងសម្រាប់ប្រឈមជាមួយនាវាចម្បាំងចិន។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មានការសម្របសម្រួលកម្លាំងទ័ពទាំង៣ប្រភេទ គឺកងទ័ពជើងគោក ជើងអាកាសនិងជើងទឹក បានត្រៀមខ្លួនរួចរាល់ជាស្រេចដើម្បីធ្វើសង្គ្រាម។ យន្តហោះចម្បាំងជាង១០០គ្រឿង នឹងត្រូវបានបញ្ជាឲ្យទៅកាន់តំបន់ឈូងសមុទ្រនោះភ្លាមប្រសិនបើមានការចាំបាច់៕

អត្ថបទដែលជាប់ទាក់ទង