ក្រសួងសុខាភិបាល បានប្រកាសអំពីករណីព្យាបាលជាសះស្បើយនៃអ្នកជំងឺកូវីដ ១៩ ម្នាក់ទៀតហើយ!

ព្រឹកថ្ងៃទី ១៧ មិថុនា ២០២០ ក្រសួងសុខាភិបាល បានប្រកាសអំពីករណីព្យាបាលជាសះស្បើយនៃអ្នកជំងឺកូវីដ ១៩ ម្នាក់ទៀតហើយ ។ អ្នកដែលបានជាសះស្បើយនើ គឺជាបុរសខ្មែរអាយុ ២៦ ឆ្នាំដែលធ្វើដំណើរមកពីហ្វីលីពីន និង បានរកឃើញមានផ្ទុកវីរុសកូវីដ ១៩ ដែលមានទីលំនៅណៅឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត ។

បច្ចុប្បន្ននេះអ្នកដែលកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅសល់តែពីរនាក់ប៉ុណ្ណោះ ។ ឯអ្នកជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន ១២៦ នាក់ ៕

អត្ថបទដែលជាប់ទាក់ទង