ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយ ថា លោកនឹងកាត់បន្ថយកងទ័ពអាមេរិកនៅប្រទេសអាល្លឺម៉ង់ចំនួនពាក់កណ្តាល ពីព្រោះទីក្រុងប៊ែកឡាំង

(អន្តរជាតិ)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃច័ន្ទ ទី១៥ ខែមិថុនាថា លោកនឹងកាត់បន្ថយកងទ័ពអាមេរិកនៅប្រទេសអាល្លឺម៉ង់ចំនួនពាក់កណ្តាល ពីព្រោះទីក្រុងប៊ែកឡាំងបានប្រព្រឹត្តល្មើសអំពីការចូលរួមវិភាគទានរបស់ខ្លួនក្នុងអង្គការ ណាតូ ហើយចាត់ទុកសហរដ្ឋអាមេរិកថា “អាក្រក់” ក្នុងផ្នែកពាណិជ្ជកម្ម ។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា មានទាហានអាមេរិកចំនួន ៥២,០០០ នាក់ ឈរជើងនៅប្រទេសអាឡឺម៉ង់ហើយលោកនឹងទុកតែចំនួន ២៥,០០០ នាក់ ។ លោកបានមានប្រសាសន៍ថា “វាគឺជាការចំណាយដ៏ធំធេងមួយចំពោះសហរដ្ឋអាមេរិក ។ ដូច្នេះយើងនឹងដកមួយចំនួន ដោយរក្សាទុក ២៥.០០០ នាក់ ។

យោងតាមមន្ទីរប៉ង់តាហ្គោន បានឱ្យដឹងថា លោក ត្រាំ មានការយល់ច្រឡំ ពីព្រោះទាហានអាមេរិកមានចន្លោះពី៣៤.០០០ នាក់ ទៅ ៣៥.០០០ នាក់ ដែលឈរជើងជាអចិន្ត្រៃយ៍នៅប្រទេសអាល្លឺម៉ង់ ។ ទោះយ៉ាងណាសាររបស់ប្រធានាធិបតីអាមេរិកទៅកាន់អាឡឺម៉ង់ អឺរ៉ុប និងសម្ព័ន្ធមិត្ត ណាតូ ដឹកនាំដោយអាមេរិក គឺខ្លាំងហើយច្បាស់ ។ កងទ័ពសហរដ្ឋអាមេរិកបានឈរជើងនៅក្នុងប្រទេស ដែលមានភូមិសាស្ត្រនយោបាយ ចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២ ដែលបង្កើតបានជាផ្នែកការពាររបស់ណាតូ ប្រឆាំងនឹងសហភាពសូវៀតក្នុងកំឡុងសង្គ្រាមត្រជាក់ ។

ការលេចចេញជាថ្មីនូវមហិច្ឆិតាយោធារបស់ប្រទេសរុស្ស៊ី ក្រោមការដឹកនាំរបស់ប្រធានាធិបតីលោក វ្លាឌីមៀ ពូទីនបានផ្តល់ឱ្យសហរដ្ឋអាមេរិកនូវសារៈសំខាន់ថ្មី ក្នុងរយៈពេលពីរទសវត្សចុងក្រោយនេះ ដោយរដ្ឋនៅអឺរ៉ុបកណ្តាល និងខាងកើត កំពុងនាំមុខក្នុងការដាក់សម្ពាធសម្រាប់វិស័យការពាររបស់សហរដ្ឋអាមេរិកដែលខ្លាំងជាងមុន ។ លោក ត្រាំបាននិយាយថា លោកចង់ដាក់ទណ្ឌកម្មនូវអ្វីដែលលោកបាននិយាយ គឺការចំណាយមិនគ្រប់គ្រាន់របស់អាឡឺម៉ង់ដល់ណាតូ និងប្រើប្រាស់អនាគតរបស់កងទ័ពជាអាវុធមួយ ដើម្បីគាំទ្រការគំរាមកំហែងរបស់លោក ចំពោះសង្គ្រាមពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប ។

លោកបានមានប្រសាសន៍ថា “ការបំពានរបស់អាឡឺម៉ង់ ពួកគេបានធ្វើខុសរាប់ឆ្នាំ ហើយពួកគេជំពាក់រាប់ពាន់លានដុល្លារ ហើយពួកគេត្រូវតែបង់ ។ ដូច្នេះយើងកំពុងការពារប្រទេសអាឡឺម៉ង់ ហើយពួកគេធ្វើខុស ៕

អត្ថបទដែលជាប់ទាក់ទង