មិនប្រកាន់ឋានៈ! ស្តេចម៉ាឡេស៊ី យាងសោយក្រយាតាមចិញ្ចើមផ្លូវ យ៉ាងសាមញ្ញបំផុតគួរឱ្យគោរព

ព្រះរាជា Yang di-Pertuan Agong Al-Sultan Abdullah Riáyatuddin Al-Mustafa Billah Shah បាន​ទុក​ព្រះ​រាជកិច្ច​មួយ​ឡែក​សិន ខណៈ​ព្រះអង្គ​កំពុង​រីករាយ​ក្នុង​ការ​សោយ​ក្រយា​នៅ​តាម​ហាង​របស់​ប្រជារាស្ត្រ​របស់​ទ្រង់យ៉ាង​សាមញ្ញ​បំផុត ​នៅ​ក្នុង​​ក្រុង Pekan ។

ព្រះ​មហាក្សត្រ Abdullah ត្រូវ​បាន​គ្រប់គ្នា​ស្គាល់​ថា​ជា​ព្រះ​មហាក្សត្រ​មួយ​រូប​ដែល​មិន​ចេះ​ប្រកាន់ព្រះកាយ បាន​​យាង​ចូល​ក្នុង​ហាង​លក់​ចំណី​អាហារ​សាមញ្ញ​តាម​ផ្លូវ អំឡុង​ពេល​ទ្រង់​យាង​ទៅ​បំពេញ​រាជកិច្ច​នោះ ។ បើ​តាម​រយៈ​រូបភាព​ដែល​ថត​បានបង្ហាញ​ឲ្យ​ឃើញ​ថា ព្រះ​អង្គ​ស្ថិត​ក្នុង​សម្លៀក​បំពាក់​សាមញ្ញ អាវ​ពណ៌​បៃតង​ជាមួយ​ខោ​ពណ៌​ខ្មៅ ដោយ​កំពុង​រីករាយ​ជាមួយ​នឹង​ការ​សោយ​ក្រយា​បែប​សាមញ្ញ​តែ​មួយ​អង្គ​ឯង ។

សកម្មភាព​មិន​ប្រកាន់​ខ្លួន និង​ សោយ​អាហារ​តាម​ផ្លូវ​របស់​ព្រះ​មហាក្សត្រ​រូប​នេះ ទទួល​បាន​ការស្ញើច​សរសើរ​ពី​បណ្ដា​អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើន​ចំពោះ​ភាព​រួស​រាយ និង​មិន​ចេះ​ប្រកាន់​ខ្លួន​របស់​ទ្រង់ ៕

ប្រភព៖ The Star

អត្ថបទដែលជាប់ទាក់ទង