អីយ៉ាស់! ផ្ទុះការភ្ញាក់ផ្អើលនឹងវត្តមានរបស់ សុខ ពិសីតូច ដោយកាលពីប៉ុន្មានឆ្នាំមុន គេនៅជាក្មេងប្រុសម្នាក់ចូលចិត្តពាក់ស្បែកជើងកែងខ្ពស់ៗនៅឡើយ ដល់បាត់មុខមួយរយៈធំ ស្រាប់តែ……

ប៉ុន្មានថ្ងៃនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនាំគ្នាផ្ទុះការភ្ញាក់ផ្អើលនឹងវត្តមានរបស់ សុខ ពិសីតូច ដោយកាលពីប៉ុន្មានឆ្នាំមុន គេនៅជាក្មេងប្រុសម្នាក់ចូលចិត្តពាក់ស្បែកជើងកែងខ្ពស់ៗនៅឡើយ ដល់បាត់មុខមួយរយៈធំ ស្រាប់តែផ្លាស់ប្ដូរការតុបតែងខ្លួនប្រែក្លាយទៅជាមនុស្សស្រីយ៉ាងស្រស់ស្អាត សាច់សខ្ចី ប្រុសៗឃើញហើយក៏វង្វេងលង់ស្នេហ៍នាងដែរ ។

បង្ហាញមុខមកវិញម្ដងនេះ សុខ ពិសីតូច បើកកកាយពីជីវិតជូរថត់ ធ្លាប់ត្រូវគេដៀលពេញមាត់ថាជាខ្ទើយមុខអាក្រក់សព្វគ្រប់បែបយ៉ាង ហើយរូបគេបានត្រឹមលាក់ទុកក្នុងចិត្តប៉ុណ្ណោះ ។ ទន្ទឹមនឹងនោះ សុខ ពិសីតូច ក៏ទម្លាយពីការងារ ៣ ប្រភេទដែលខ្លួនបានធ្វើដើម្បីចិញ្ចឹមជីវិត ក្នុងកំឡុងពេលបាត់មុខមួយរយៈធំនេះ ។

ពីក្មេងប្រុសដែលធ្លាប់ត្រូវគេមើលងាយប្រែក្លាយជានារីដ៏ស្អាតរូបនេះ បានរៀបរាប់ទាំងក្ដុកក្ដួលថា «តាំងពីតូចមកដល់ធំខ្ញុំស្គាល់គ្រប់រសជាតិ តាំងពីគេមើលងាយ ហើយគេថាហែងខ្ទើយអាក្រក់ណាស់ធ្វើប្រុសទៅ តែងតែលាក់ក្នុងចិត្ត អរគុណណាស់ ដឹងទេពេលខ្ញុំបាត់មួយរយៈធំខ្ញុំទៅណាកន្លែងណា ខ្ញុំទៅរកការងារធ្វើ ទី1 លេងចាន ទី2 រត់តុ ទី3 ដើររាំរោងការសុំលុយគេ នេះជីវិតខ្ញុំ»


រឿងដែលគួរឱ្យអាណិតជាងនេះ សុខ ពិសីតូច ទម្លាយថា តាំងពីតូចដល់ធំ ខ្លួនមិនដែលស្គាល់ភាពកក់ក្ដីពីឪពុកម្ដាយនោះទេ តែយ៉ាងណា រូបគេក៏អរគុណចំពោះការមើលងាយនោះ ទើបធ្វើឱ្យរូបគេរឹងមាំមកដល់ពេលនេះ ៕

អត្ថបទដែលជាប់ទាក់ទង