បុរសជនជាតិជប៉ុន វ័យចំណាស់ម្នាក់ត្រូវបានប្រពន្ធដឹកមកជួយសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប តែអក្ការៈធ្ងន់ធ្ងរពេកក៏បានស្លាប់

(សៀមរាប)៖ បុរសជនជាតិជប៉ុន វ័យចំណាស់ម្នាក់ត្រូវបានប្រពន្ធដឹកមកជួយសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប តែអក្ការៈធ្ងន់ធ្ងរពេកក៏បានស្លាប់ ដោយសារជំងឺគាំងបេះដូង។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០និង៤៥នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ FUKUMOTO TSUIO ភេទប្រុសជនជាតិជប៉ុន អាយុ៧៦ឆ្នាំ កាន់លិខិតឆ្លងដែនលេខTZ1166901ផុតកំណត់ 09.DEC.20
26 កាន់ទិន្នដាលេខ EI02415328 ផុតកំណត់ 14.DEC.2020 ដែលមានប្រពន្ធឈ្មោះអេង អុន អាយុ៤៣ឆ្នាំ រស់នៅជាមួយគ្នាក្នុងបន្ទប់ជួលស្ថិតក្នុងភូមិសាលាកន្សែងក្រុមទី៦សង្កាត់ស្វាយដង្គំក្រុងសៀមរាប ។

ក្រោយពីក្រុមសមត្ថកិច្ចជំនាញបច្ចេកទេស និងគ្រូពេទ្យអមតុលាការ បានពិនិត្យនិងបានសន្និដ្ឋាន្នថា ជនរងគ្រោះស្លាប់ដោយសារជំងឺគាំងបេះដូង៕

អត្ថបទដែលជាប់ទាក់ទង