ស្ត្រីម្នាក់បានបញ្ចប់ជីវិតដោយចងក បង្កការភ្ញាក់ផ្អើល នៅចំណុចលើផ្ទះរបស់ជនរងគ្រោះស្ថិតនៅ ស្រុកស្អាង ខេត្តកណ្តាល

(កណ្តាល) ៖ ស្ត្រីម្នាក់បានបញ្ចប់ជីវិតដោយចងក បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី១៥មិថុនាឆ្នាំ២០២០វេលាម៉ោង១រសៀល នៅចំណុចលើផ្ទះរបស់ជនរងគ្រោះស្ថិតនៅភូមិកំពង់ពោធិ៍ត្បូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ អ៉ីង ម៉ុច ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅនៅភូមិកំពង់ពោធិ៍ត្បូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។វត្ថុតាងបន្សល់ទុកក្រមាចំនួន០១ ពណ៌ខៀវលាយ ស ក្រហម។

ប៉ូលិសបន្តថា នៅវេលាម៉ោង០៩ព្រឹក ឈ្មោះ សុន នៅ ត្រូវជាប្តីរបស់ជនរងគ្រោះបានចេញពីផ្ទះទៅស៊ីឈ្នួលដាំបន្លែឱ្យគេដែលមានចម្ងាយពីផ្ទះប្រហែលជា១០០០ម៉ែត្រ រហូតដល់វេលាម៉ោង១២ក៏ត្រលប់មកផ្ទះវិញ មិនឃើញប្រពន្ធរបស់ខ្លួនក៏ឡើងទៅមើលនៅលើផ្ទះ បានប្រទះឃើញប្រពន្ធរបស់ខ្លួនឈ្មោះ អ៉ីម ម៉ុច បានចងកជាមួយនឹងក្រមា ចងភ្ជាប់ជាមួយធ្នឹមផ្ទះស្លាប់បាត់ទៅហើយ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងសមត្ថកិច្ចជំនាញពិនិត្យវិភាគកន្លែងកេីតហេតុស្រុក សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលក្រាំងយ៉ូវ លោកគ្រូពេទ្យមណ្ឌលសុខភាព ក្រុមប្រឹក្សាឃុំ មេភូមិ និងគ្រួសារជនរងគ្រោះ ធ្វេីការពិនិត្យសាកសព ហើយបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសាធ្វេីអត្តឃាតចងក ។ ពិនិត្យរួចសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។

តាមការបំភ្លឺរបស់ប្ដីថា ជនរងគ្រោះមានជំងឺសរសៃប្រសាទច្រើនឆ្នាំមកហើយតែងតែទៅបើកថ្នាំនៅពេទ្យរុស្ស៊ី៕

អត្ថបទដែលជាប់ទាក់ទង