លោក Scott  Morrison នាយករដ្ឋមន្ត្រីនៃប្រទេសអូស្ត្រាលី បានសំដែងការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីតុលាការចិន បានសម្រេចកាត់ទោសប្រហារជីវិតលោក Gilespie

(អន្តរជាតិ)៖ លោក Scott  Morrison នាយករដ្ឋមន្ត្រីនៃប្រទេសអូស្ត្រាលី បានសំដែងការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីតុលាការចិន បានសម្រេចកាត់ទោសប្រហារជីវិតលោក Gilespie ជាអ្នកសំដែងជនជាតិអូស្ត្រាលី មានមូលដ្ឋាននៅទីក្រុងស៊ីតនី។

ករណីនេះនឹងកាន់តែជម្រុញ ឲ្យមានភាពតានតឹងកាន់តែខ្លាំង រវាងប្រទេសទាំង២ ដែលស្មុគស្មាញស្រាប់មកហើយនោះ។

កាលពីថ្ងៃសៅរិ៍តុលាការចិន បានកាត់ទោសលោក Gilespie ប្រហារជីវិតពីបទរត់ពន្ធគ្រឿងញៀន ក្រោយពីរូបគាត់ ត្រូវបានចាប់ខ្លួន និងឃុំឃាំងជាសម្ងាត់អស់រយៈពេល៧ឆ្នាំមកហើយនោះ។

ការផ្តន្ទាទោសនេះ កាន់តែបង្កេឲ្យមានការបារម្ភកាន់តែខ្លាំងអំពីទំនាក់ទំនងការទូត និងពាណិជ្ជកម្មរវាងប្រទេសទាំង២ អូស្ត្រាលី ចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត។

លោកនាយករដ្ឋមន្ត្រី Scott Morrison បាននិយាយថា អូស្ត្រាលីបានដឹងអំពីការចាប់ខ្លួននេះតាំងពីដំបូងម្ល៉េះ ហើយតែងតែធ្វើការទាក់ទងជាមួយសមភាគីចិន ប៉ុន្តែមិនបានសម្រេច។ ខ្ញុំនិងរដ្ឋាភិបាលអូស្ត្រាលី មានការព្រួយបារម្ភណាស់ចំពោះជនជាតិអូស្ត្រាលីលោក Karm Gilespie ដែលត្រូវបានកាត់ទោសប្រហារជីវិតនៅប្រទេសចិន៕

អត្ថបទដែលជាប់ទាក់ទង