ចាប់តាំង​ពីការអនុវត្ត​ច្បាប់​ច​រាច​រណ៍​ផ្លូវគោកតាមអនុក្រឹត្យ៣៩ ថ្មី ករណីគ្រោះថ្នាក់ មានការថយចុះ យ៉ាងគំហុក ទាំងចំនួន អ្នក​​ស្លាប់ និងរបួស…..

ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត​ បានថ្លែងឱ្យដឹងថា ចាប់តាំង​ពីការអនុវត្ត​ច្បាប់​ច​រាច​រណ៍​ផ្លូវគោកតាមអនុក្រឹត្យ៣៩ ថ្មី ករណីគ្រោះថ្នាក់ មានការថយចុះ យ៉ាងគំហុក ទាំងចំនួន អ្នក​​ស្លាប់ និងរបួស ព្រមទាំកាត់បន្ថយការខូចខាតទ្រព្យសម្បតិ្ត។

នៅខែមករា កើនឡើង ហើយ​ចាប់​ពីខែកុម្ភៈ រហូតដល់បច្ចុប្បន្នមានការថយចុះគួឱ្យកត់សម្គាល់។ លោក ស ថេត បានលើកឡើង​ទៀតថា នៅមានមតិមួយចំនួន លើកឡើងថា ការអនុវត្តច្បាប់នេះ គឺសមត្ថកិច្ចចាប់យកប្រាក់​ចែកគ្នាធ្វើបាបប្រជាជន ក្នុងអំឡុងពេលកូវីដ-១៩។

បើតាមលោក ស ថេត ការលើកឡើងនោះ មិនពិតទេ គឺរាជរដ្ឋាភិបាល ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវ មិនជួបគ្រោះថ្នាក់ មិនខាត់បង់ពេលវេលា និងថវិការ។ លោកអះអាងថា ប្រជាពលរដ្ឋបានចូលរួមគោរពច្បាប់យ៉ាង​ផុសផុល។

ស្នងការនគរបាលរាជធានីភ្នំពេញរូបនេះ បន្តទៀតថា ថ្នាក់ដឹកនាំគាំទ្រ ឱ្យអនុវត្តច្បាប់ចរណ៍ផ្លូវគោកឱ្យបានជាប់លាប់ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ។ លោក ស ថេត លើកឡើងទៀតថា ការអនុវត្តទូរទាំងប្រទេសបច្ចុប្បពុំមានដាក់បារ៉ាសនោះទេ។ គ្រាន់តែចេញអនុក្រឹត្យថ្មី ប្រជាពលរដ្ឋជាច្រើន បានសម្រុកទៅបន្តសុពលភាព ប័ណ្ណបើកបរ ឆៀករថយន្តជាដើម រហូតដល់ស្ទះការងាររបស់មន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន។

ត្រឹមតែរយៈពេល ១ ខែ ឧសភា នៃការរឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សមត្ថកិច្ចចរា​ចរណ៍ បានផាកពិន័យយានយន្ត ជាង ៤ ម៉ឺនគ្រឿង (៤៤,៧៦៥) ក្នុងនោះមានម៉ូតូ ៣២,៧​២៦ គ្រឿង និងរថយន្ត ១២,០៣៩ គ្រឿង និងទទទួលបានទឹកប្រាក់ ប្រមាណ ៣ ពាន់លានរៀល ស្មើនឹង៧០ម៉ឺនដុល្លារ។

លោក ស ថេត បញ្ជាក់ថា ថវិការទាំងអស់ ត្រូវបានបែងចែក៧០% ទៅឱ្យមន្ត្រីដែលអនុវត្តនៅនឹងកន្លែង ១៦% ទៅនាយកដ្ឋានចរាចរណ៍ផ្លូវគោក និងសណ្តាប់ធ្នាប់ ៩% ទៅការិយាល័យចរាចរ​ណ៍​ផ្លូវគោក និង ៥% ចែកនៅតាមខណ្ឌ៕

អត្ថបទដែលជាប់ទាក់ទង