ឃាត់ខ្លួនជនសង្ស័យ ២ នាក់ បានធ្វើការឆែកឆេរត្រួតពិនិត្យ លទ្ធផលដកហូត ម៉ូតូបានចំនួន ១០ គ្រឿង និងរថយន្ត ១ គ្រឿង

(ស្វាយរៀង) ៖ ជនសង្ស័យ ២ នាក់ ពាក់ព័ន្ធករណីលួចមានស្ថាន ទម្ងន់ទោស ( កាច់កម៉ូតូ ) នៅ ខេត្តកំពង់ចាម ហើយបានរត់មកភូមិវត្ត ឃុំត្រស់ ស្រុក រមាសហែក ខេត្តស្វាយរៀង ក្រោយពីឃាត់ខ្លួនរួចយើង បានធ្វើការឆែកឆេរត្រួតពិនិត្យ លទ្ធផលដកហូត ម៉ូតូបានចំនួន ១០ គ្រឿង និងរថយន្ត ១ គ្រឿង ។

នៅថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២០ វេលា ម៉ោង ៩ ព្រឹក ស្នងការដ្នានគរបាល ខេត្តកំពង់ចាម បានសុំកិច្ចប្រតិបត្តិការជាមួយស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង ក្នុងនោះការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម ការិយាល័យជំនាញធ្ងន់ស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង អធិការដ្ឋាននគរបាលស្រុក រមាសហែក និង ប៉ុស្ដិ៍នគរបាល រដ្ឋបាល ត្រស់ ដោយមានការដឹកនាំពីលោកឧត្តមសេនីយ៍ ត្រី កុយ សុភាព ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃ ស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង ។

សមត្ថកិច្ច បាន ឲ្យ ដឹងថា ៖ ដោយមាន ការសម្របសម្រួល ពី លោក ព្រះរាជអាជ្ញា អម សាលាដំបូង ខេត្តស្វាយរៀង យើង បានធ្វើការ ឃាត់ខ្លួន ជនសង្ស័យ ដែលមាន ឈ្មោះ សៅ ស៊ី ដា ត ហៅ ឆោះ ភេទ ប្រុស អាយុ ១៧ ឆ្នាំ រស់នៅ ភូមិ វត្ត ឃុំ ត្រស់ ស្រុក រមាសហែក ខេត្ត ស្វាយរៀង និងឈ្មោះ សៅ ប៊ុ ន្នី ហៅ តឿ ភេទ ប្រុស អាយុ ៣០ ឆ្នាំ រស់នៅ ភូមិ វត្ត ឃុំ ត្រស់ ស្រុក រមាសហែក ខេត្តស្វាយរៀង ដែល ពាក់ព័ន្ធ ករណី លួច មាន ស្ថាន ទម្ងន់ទោស ( កាច់ក ម៉ូតូ ) នៅ ខេត្តកំពង់ចាម ហើយ បាន រត់ មក ភូមិ វត្ត ឃុំ ត្រស់ ស្រុក រមាសហែក ខេត្ត ស្វាយរៀង ក្រោយពី ឃាត់ខ្លួន រួច យើង បានធ្វើ ការឆែកឆេ ត្រួតពិនិត្យ លទ្ធផល ដកហូត ម៉ូតូ បាន ចំនួន ១០ គ្រឿង ម៉ាក ហុងដា សេ ១២៥ ចំនួន ៩ គ្រឿង ម៉ាក ស៊ុម ម័ រ អ៊ិ ច ចំនួន ១ គ្រឿង ក្នុងនោះ ម៉ូតូ របស់ ជនរងគ្រោះ ចំនួន ០១ គ្រឿង ម៉ាក ហុងដា សេ ១២៥ ផលិត ឆ្នាំ ២០១៧ ពណ៌ ខ្មៅ និង ដកហូត រថយន្ដ មួយគ្រឿង ម៉ាក ឡិច ស៊ី ស ៣៣០ ពណ៌ ស ផ្លាកលេខ ភ្នំពេញ 2AP-៣៨៩០ គ្មាន លិខិតស្នាម របស់ ជនសង្ស័យ ដែល ជិះ ធ្វើ សកម្មភាព ប្រព្រឹត្ត បទល្មើស បច្ចុប្បន្ន រថយន្ដ ចំនួន ១ គ្រឿង និង ម៉ូតូ ចំនួន ១០ គ្រឿង រក្សាទុក បណ្ដោះអាសន្ន នៅ អធិការដ្ឋាន នគរបាល ស្រុក រមាសហែក ដើម្បី ស្រាវជ្រាវ បន្ត ទៅតាម នីតិវិធី ច្បាប់ ។

ប្រភពដដែលបាន បន្តថា ចំពោះជនសង្ស័យ ២ នាក់ និង ម្ដាយរបស់ ជនសង្ស័យ បាននាំខ្លួនទៅ ការិយាល័យជំនាញ ដើម្បីធ្វើការសាកសួរបន្ត ៕

អត្ថបទដែលជាប់ទាក់ទង