លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ បាននិយាយថា ទោះជាសីតុណ្ហភាពខ្ពស់ ក៏មិនប្រាកដថាអាចជួយទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺ COVID-19 បានដែរ

(អន្តរជាតិ)៖ លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ បាននិយាយថា ទោះជាសីតុណ្ហភាពខ្ពស់ ក៏មិនប្រាកដថាអាចជួយទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺ COVID-19 បានដែរ។ បញ្ហាជាក់ស្តែង គឺយើងបានឃើញច្បាស់នៅក្នុងបណ្តាប្រទេសមជ្ឈឹមបូព៌ា។

លោកបានបញ្ជាក់ថា យើងមិនអាចមើលស្រាលបញ្ហានេះបានទេ បើទោះជារដូវក្តៅក៏ដោយ​​ ពីព្រោះថាការឆ្លងរាលដាលនៃជំងឺ COVID-19 នៅបណ្តាប្រ ទេសមជ្ឈឹមបូព៌ា ក៏សុទ្ធតែជាប្រទេស ដែលមានអាកាសធាតុក្តៅដែរ។

លោកបានច្រានចោលទាំងស្រុងទស្សនៈ ដែលថាលក្ខខណ្ឌក្តៅ អាចជួយកាត់បន្ថយការឆ្លងរាតត្បាតនៃជំងឺនេះបាន។

នៅទីក្រុងតេអេរ៉ង់ មានអ្នកឆ្លងជំងឺ COVID-19 ចំនួន១៨៥,០០០នាក់់ និងនៅទីក្រុងរីយ៉ាត មានអ្នកឆ្លងចំនួន១២៣.០០០នាក់។

លោកអាបេបានថ្លែងទៀតថា រដ្ឋាភិបាលកំពុងតែស្វះស្វែងពង្រឹងការព្យាបាល និងធ្វើតេស្តរកមេរោគនេះ ជាបន្តបន្ទាប់ ដើម្បីទប់រលកចម្លងជាលើកទី២៕

អត្ថបទដែលជាប់ទាក់ទង