នារីរូបស្រស់ម្នាក់បើករថយន្ដស៊េរីទំនើប ព្រលះក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលក្រឡាប់អូសជាង៦០ម៉ត្រ រងការខូចខាតផ្នែកខាងមុខទាំងស្រុង

ភ្នំពេញ៖ សាហា វណាស់ នារីរូបស្រស់ម្នាក់ទំនងស្រវឹងស្រាបើករថយន្ដស៊េរីទំនើបទៅព្រលះក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ ចំណែកឯរថយន្ដរងការខូចខាតផ្នែកពីមុខខ្ទេចទាំងស្រុងតែម្ដង ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ ០០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ដែលស្ថិតតាមបណ្ដោយផ្លូវនរោត្ដម ក្បែរស្ដុបចំការមន ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកើតគេឃើញរថយន្ដស៊េរីទំនើបម៉ាក Range Rover ពណ៌សរ ពាក់ស្លាកលេខភ្នំពេញ2BJ-4545បើកបរដោយនារីម្នាក់ទំនងស្រវឹងស្រាក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនដូចហោះ ខណះពេលមកដល់ចំណុចកើតហេតុក៏បានរេចង្កូតមកបុកនិងក្បាលនាគពុះចែកទ្រូងផ្លូវបាក់មួយកង់រួមទាំងភ្លើងសញ្ញាផងដែរ ចំណែកឯរថយន្ដក្រឡាប់អូសជាង៦០ម៉េត្របណ្ដាលឲ្យរថយន្ដរងការខូចខាតផ្នែកពីមុខទាំងស្រុង ចំណែកឯម្ចាស់រថយន្ដបង្កវិញរងរបួសភ្លាមៗនោះក៏មានរថយន្ដមួយគ្រឿងទៀតដែលធ្វើដំណើរតាមក្រោយដែលស្គាល់គ្នាបានដឹកយកទៅមន្ទីពេទ្យភ្លាម។

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏ចុះមកដល់ចំនុចកើតហេតុបានទាក់ទងខាងសមត្ថកិច្ចចរាចរណ៍ជំនាញ់ធ្វើការវាសវែងរថយន្ដដែលបង្កទៅរក្សាទុកការិយាល័យចរាចរណ៍ជេីងគោកនៃស្នងការរាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង