ប្រទេសឥណ្ឌា ជាទីកន្លែងដែលរលកកំដៅ កំពុងតែវាយប្រហារយ៉ាងខ្លាំង ជាមួយនឹងការកើនឡើងនៃជំងឺ COVID-19 ផងដែរ

(អន្តរជាតិ)៖ ការភ័យព្រួយមិនទាន់បានមកដល់ទីបញ្ចប់ទេសម្រាប់រដ្ឋ Rajasthan នៃប្រទេសឥណ្ឌា ជាទីកន្លែងដែលរលកកំដៅ កំពុងតែវាយប្រហារយ៉ាងខ្លាំង ជាមួយនឹងការកើនឡើងនៃជំងឺ COVID-19 ផងដែរ។

បន្ទាប់ពីការលុកលុយដោយសត្វកណ្តូបរាប់លានក្បាល និងការកើនឡើងនៃជំងឺ COVID-19 ប្រជាជនរស់នៅរដ្ឋមួយនេះកំពុងតែប្រឈមនឹងការខ្វះទឹកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ។ រដ្ឋ Rajasthan មាន៦១%គឺជាតំបន់វាលខ្សាច់។ដោយសារតែរលកកំដៅនេះ បានធ្វើឲ្យត្រីរាប់លានក្បាល សត្វអូដ៍បានងាប់ដោយសារតែអត់ទឹក។ តំបន់នេះ មិនមានធ្លាក់ភ្លៀងទាល់តែសោះអស់រយៈពេលរាប់ខែមកហើយ។

នាយកដ្ឋានផ្គត់ផ្គង់ទឹក បាននិយាយថាក្នុងមួយខែគេបានផ្តល់ទឹកទៅឲ្យប្រជាជននៅក្នុងរដ្ឋនេះពី៣ ទៅ៤ដង ប៉ុន្តែមិនគ្រប់គ្រាន់ឡើយ។

ពេលនេះ តម្រូវការប្រើប្រាស់ទឹក រឹតតែច្រើនទៀត ដោយសារតែវិធានការរបស់សុខាភិបាល តម្រូវឲ្យលាងដៃជាប្រចាំដើម្បីទប់ស្កាត់ការឆ្លងជំងឺ COVID-19៕

អត្ថបទដែលជាប់ទាក់ទង