សត្វននៀលខ្យងចំនួន ៥ ក្បាល និងជនដៃដល់ចំនួន ២ នាក់ រួមជាមួយនឹងសម្ភារះមាន អន្ទាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិរដ្ឋបាលកំពង់ឆ្នាំង ធ្វើការចាប់ឃាត់ខ្លួន

(កំពង់ឆ្នាំង)៖ សត្វននៀលខ្យងចំនួន ៥ ក្បាល និងជនដៃដល់ចំនួន ២ នាក់ រួមជាមួយនឹងសម្ភារះមាន អន្ទាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិរដ្ឋបាលកំពង់ឆ្នាំង សហការជាមួយនិងប្រជាការពារ ធ្វើការចាប់ឃាត់ខ្លួនបាន ខណៈដែលជនល្មើសកំពង់ធ្វើសកម្មភាពធ្វើធ្នាក់ទាក់ចាប់សត្វនៅចំណុចទួលអំពិល ស្ថិតនៅក្នុងភូមិដំណាក់កំពូលសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់កំពង់ឆ្នាំងលោក ឯកណារ៉ា បានដឹងថាខណៈដែលមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋាបាល សហការជាមួយប្រជាការពារធ្វើការល្បាតនៅចំណុច ខាងលើ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ថា មានជនល្មើស កំពុងតែដាក់លប់ វ៉ៃចាប់សត្វននាលខ្យង នៅចំណុច វាលស្រែទួលអំពិល ពេលនោះសមត្ថកិច្ចនិងប្រជាការពារក៏បានទៅ ឡោមពទ្ធ័ធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ២ នាក់ រួម ជាមួយសត្វននាលខ្យងចំនួន៥ ក្បាល .អន្ទាក់ចំនួន ២ និងម៉ូតូចំនួន ១ គ្រឿង ផងដែរ ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទី១ ឈ្មោះ ប៉ឹន ស្នា អាយុ 26 ឆ្នាំ និងជនទី២ ឈ្មោះប៉ឹន ណេត អាយុ 24 ឆ្នាំ ទាំងពីរនាក់មានទីលំនៅជាមួយគ្នាក្នុងភូមិកំពង់ផ្ចឹក ឃុំអណ្ដូងស្នាយស្រុករលាប្អៀរ ។

នៅចំពោះមុខសមត្ថកិច្ចបានជនសង្ស័យទាំង ២នាក់បានសារភាពថា កន្លងមកពួកគេតែងយកលប់ ទៅដើរដាក់ចាប់សត្វននាលខ្យង និងសត្វផ្សេងៗទៀតជាច្រើនលើកច្រើនសារណាស់មកហើយ នៅចំណុចខាងលើ ពេលចាប់បាន ពួកគេយកទៅលក់ឲ្យពួកអ្នកលក់សត្វព្រៃនៅភូមិអូរសណ្ដាន់ ឃុំទឹកហូត ស្រុករលាប្អៀរ ដោយក្នុងមួយក្បាល លក់បាន២ម៉ឺនរៀល ។

ជនសង្ស័យទាំង ២ នាក់រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាល ប្រគល់ឲ្យមន្ត្រីជំនាញដើម្បីចាត់ការតាមនីតិវិធី ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង