រថយន្តកុងតឺន័រមួយគ្រឿងក្រឡាប់ផ្ងាជើងធ្លាក់ចិញ្ជើមថ្នល់ ដោយសង្ស័យថា អ្នកបើកបររថយន្តងងុយដេករ៉េធ្លាក់ផ្លូវក្រឡាប់តែម្តង

(ស្វាយរៀង)៖ រថយន្តកុងតឺន័រមួយគ្រឿងក្រឡាប់ផ្ងាជើងធ្លាក់ចិញ្ជើមថ្នល់ ដោយសង្ស័យថា អ្នកបើកបររថយន្តងងុយដេករ៉េធ្លាក់ផ្លូវក្រឡាប់តែម្តង។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤ជាងទៀបភ្លឺ ព្រឹកថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ១ស្ថិតក្នុងភូមិ ជ្រៃធំ សង្កាត់ ព្រៃអង្គុញ ក្រុង បាវិត ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចបានអោយដឹងថា នៅម៉ោង៤ជាងទៀបភ្លឺមានរថយន្តមួយគ្រឿង បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានក្រឡាប់ធ្លាក់ផ្លូវដោយសង្ស័យថាតៃកុងរថយន្តងងុយដេក ដែលធ្វើដំណើរពីទិសដៅពីកើតទៅបើករ៉េមកខាងឆ្វេងដៃ។

ប្រភពបានបន្តទៀតថា លុះមកដល់ចំណុចខាងលើក៏ក្រឡាប់អូសប្រហែង៣០ម៉ែត្រ ផ្ងាជើងរថយន្តតែសំណាងល្អគ្មានបង្កគ្រោះដល់ពលរដ្ឋដំណើរតាមនោះ។ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍គេឃើញអ្នកបើកបររថយន្តលួនចេញ ពីរថយន្តគេចខ្លួនពីកន្លែងកើតហេតុបាត់ ចំណែករថយន្តក៏មានអ្នកដោះយកស្លាកលេខចេញបាត់ផង។

រីឯរថយន្តត្រូវបានខាងក្រុមហ៊ុន ហៅរថយន្តស្ទួចមកស្ទួចយកទៅជួសជុលដោយខ្លួនឯង ព្រោះពុំមានបង្កគ្រោះថ្នាក់មនុស្សឬទ្រព្យសម្បត្តិពលរដ្ឋណាម្នាក់ឡើយ៕

អត្ថបទដែលជាប់ទាក់ទង