ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ កើនឡើងជាង ៧.៧ លាននាក់ហើយ នៅទូរទាំងពិភពលោក

(ពិភពលោក)៖ គិតត្រឹមព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២០ នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ កើនឡើងជាង ៧.៧ លាននាក់ហើយ នៅទូរទាំងពិភពលោក។

យោងតាមគេហៈទំព័រដដែល មានអ្នកឆ្លងសរុប ជាង៧.៧ លាននាក់ (៧,៧២១,៣៦០)​ អ្នកស្លាប់ មានចំនួន ជាង៤សែនននាក់ (៤២៧,៥២៨) រីឯអ្នជាសះស្បើយមានចំនួនជិត៤លាននាក់(៣,៩១៤,៣៤៣)។

ក្នុងចំណោមប្រទេសទាំងអស់ សហរដ្ឋអាមេរិកនៅតែស្ថិតនៅ លេខរៀងទី១ក្នុងជួរតារាង ដែលលជាបរទេសមានករណីឆ្លងច្រើនជាងគេ រហូតដល់ ជាង ២ លានករណី (២,១១៥,៧៥៦) អ្នកស្លាប់ជាង១សែននាក់ (១១៦,៧៩៩) និងអ្នក​ជា​សះ​ស្បើយ​ជាង ៨ សែននាក់( ៨៣៨,៦០៣)។ បន្ទាប់ពីអា​មេរិក​គឺ​ប្រេស៊ីល​ដែល​មាន​ករណី​ជាង៨ សែននាក់ និងរុស្ស៊ីជាង ៥ សែននាក់ ឥណ្ឌា ជាង ៣ សែននាក់។ អង់គ្លេសជិត ៣ សែនាក់ និងអេស្បាញ ជិត៣​សែ​ននាក់​ផង​ដែរ៕

អត្ថបទដែលជាប់ទាក់ទង