មន្ត្រីសាខា អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែង​ក្លាយ បានធ្វើការដុតកម្ទេចចោលនូវសាច់មាន់ និងគ្រោងឆ្អឹង​មាន់ខូច​គុណ​ភាពចំនួន ១,១៩០ គីឡូក្រាម

(ខេត្តបាត់ដំបង)៖ មន្ត្រីសាខា អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែង​ក្លាយ  (ក.ប.ប) ខេត្តបាត់ដំបង បានធ្វើការដុតកម្ទេចចោលនូវសាច់មាន់ និងគ្រោងឆ្អឹង​មាន់ខូច​គុណ​ភាពចំនួន ១,១៩០ គីឡូក្រាម នៅទីចាក់សំរាម ក្នុងភូមិ ជ្រៃកោង សង្កាត់ស្លាកែត ក្រុង​បាត់​ដំបង។

សាច់មាន់ និងគ្រោងឆ្អឹងមាន់ខូចគុណភាពទាំងនេះ ត្រូវបានមន្រ្តីជំនាញ ត្រួតពិនិត្យឃើញ និងរឹប​អូសបាននៅឃុំតាគ្រៀម ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ៕

អត្ថបទដែលជាប់ទាក់ទង