មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ ថា កូរ៉េខាងជើងមើលឃើញសារៈប្រយោជន៍តិចតួចណាស់ នៅក្នុងការថែរក្សាចំណងទាក់ទងដោយផ្ទាល់រវាងមេដឹកនាំទាំងពីរ

(អន្តរជាតិ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ នៅថ្ងៃសុក្រ ទី១២ ខែមិថុនា ក្នុងឱកាសគម្រប់ខួប ២ឆ្នាំ នៃកិច្ចប្រជុំកំពូលលើកដំបូងរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ ថា កូរ៉េខាងជើងមើលឃើញសារៈប្រយោជន៍តិចតួចណាស់ នៅក្នុងការថែរក្សាចំណងទាក់ទងដោយផ្ទាល់រវាងមេដឹកនាំទាំងពីរ ប្រសិនបើទីក្រុងវ៉ាស៊ីនតោននៅតែប្រកាន់ខ្ជាប់គោលនយោបាយអរិភាព ។

រដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងជើងលោក Ri Son Gwon បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន KCNA ថា គោលនយោបាយរបស់សហរដ្ឋអាមេរិកបានបង្ហាញថា ទីក្រុងវ៉ាស៊ីនតោននៅតែជាការគំរាមកំហែង រយៈពេលវែងដល់រដ្ឋ និងប្រជាជនកូរ៉េខាងជើង ។ លោក Trump និងលោក គីម បានអង្គុយទល់មុខគ្នានៅសិង្ហបុរី កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ដែលជាជំនួបកំពូលលើកដំបូងរវាងមេដឹកនាំនៃប្រទេសទាំងពីរ ។

កិច្ចប្រជុំកំពូលលើកទី២ នៅខែកុម្ភៈ ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយរបស់ប្រទេសវៀតណាម មិនបានឈានដល់កិច្ចព្រមព្រៀងទេ ដោយសារមានជម្លោះជុំវិញការអំពាវនាវរបស់អាមេរិក ឱ្យកូរ៉េខាងជើងបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួនទាំងស្រុង និងការទាមទាររបស់កូរ៉េខាងជើងដើម្បីបន្ធូរបន្ថយទណ្ឌកម្ម ។ នៅក្នុងសេចក្តីថ្លែងការណ៍ លោក Ri Son Gwon បាននិយាយថា ខណៈដែលប្រជាជននៅក្នុងប្រទេសទាំងពីរចង់បានសន្តិភាព ទីក្រុងវ៉ាស៊ីនតោនបែរជាធ្វើឲ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង ។ រដ្ឋមន្រ្តីក្រសួងការបរទេស បាននិយាយថា ប្រទេសនេះបានសម្រេចចិត្តជំរុញសកម្មភាពនុយក្លេអ៊ែរជាតិរបស់ខ្លួន ដើម្បីទប់ទល់នឹងការគំរាមកំហែងដោយអាមេរិក ចំពោះសង្គ្រាមនុយក្លេអ៊ែរ ។

លោក Ri បាននិយាយលម្អិត អំពីអ្វីដែលលោកហៅថា ការសម្រេចចិត្តពីអតីតកាលនៃ “ដំណោះស្រាយការបង្កើតយុគសម័យសន្តិភាព” ដោយក្រុងព្យុងយ៉ាងបានកែលម្អទំនាក់ទំនង រួមទាំងការផ្អាកការធ្វើតេស្តនុយក្លេអ៊ែរ ការរុះរើទីតាំងសាកល្បង Punggye-ri និងការធ្វើមាតុភូមិនិវត្តន៍នៃសាកសពទាហានអាមេរិកពី សង្គ្រាមកូរ៉េ ។ ប៉ុន្តែនៅថ្ងៃទី១ ខែមករា ឆ្នាំនេះ លោក គីម បានប្រកាសបញ្ឈប់ការហាមប្រាមការធ្វើតេស្តិ៍ដោយខ្លួនឯង ។ ក្រុងព្យុងយ៉ាងត្រូវរងការដាក់ទណ្ឌកម្ម ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាច្រើន អំពីកម្មវិធីអាវុធហាមឃាត់របស់ខ្លួន ប៉ុន្តែបានធ្វើការសាកល្បងជាបន្តបន្ទាប់ នៅក្នុងប៉ុន្មានខែថ្មីៗនេះ ។

សេចក្តីថ្លែងការណ៍ បានអោយដឹងថា “សហរដ្ឋអាមេរិកអះអាងថា ខ្លួនជាអ្នកតស៊ូមតិដើម្បីធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងជាមួយកូរ៉េខាងជើង ប៉ុន្តែតាមពិត អាមេរិកបានធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង” ។ ជាលទ្ធផលឧបទ្វីបកូរ៉េ ឥឡូវនេះបានប្រែក្លាយទៅជាចំណុចក្តៅដ៏គ្រោះថ្នាក់បំផុតរបស់ពិភពលោក ដែលត្រូវបានលងដោយខ្មោចនៃសង្គ្រាមនុយក្លេអ៊ែរ ៕

អត្ថបទដែលជាប់ទាក់ទង