អុញនុះ! ម៉ា​ដូណា ឡាយ​វីដេអូ​ពន្លះ សុខា ទាំង​យប់អ្នក​ចូល​មើលរាប់ K ធ្វើ​ឱ្យ​អ្នក​លក់​អនឡាញខ្លះអង្គុយ​ស្ងាប (មានវីដេអូ)

ម្សិល​មិញ​នេះ​ផ្ទុះ​កក្រើកយ៉ាង​ខ្លាំង​ជុំ​វិញ​រឿង​រ៉ាវជម្លោះ​បែប​ផ្សែងរវាង​ សុខា និង​ លោក​ អ៊ឹម ជីវ៉ា ដែល​ជាបុគ្គលខំជួយ​ជ្រោម​ជ្រែង​នាងដំបូង​គេ ប៉ុន្តែ​ត្រូវ​នាងរមើលគុណ​ដែល​នេះ​ជា​ការអះអាង​​របស់​លោក​ អ៊ឹម ជីវ៉ា រហូត​ដល់មាន​ការបង្ហោះ​​វីដេអូ​បកស្បែកមុខ​ សុខា ជាបន្តបន្ទាប់​ ។​


ក្រោយ​លោក​ អ៊ឹម ជីវ៉ា បកអាក្រាត​ស្បែកមុខ​ សុខា តាម​គ្រប់រូប​​​ភាព​ទាំង​បង្ហោះ​​សារលើហ្វេសប៊ុក​ និង​ បង្ហាញ​វីដេអូ​ចរិត​ពិត សុខា នោះ​ មិន​យូរ​ប៉ុន្មាន​​ សុខា ដែល​តាំង​ខ្លួន​ជាតារា​ TikTok ដ៏​ល្បី​ក៏​បាន​ចេញ​មុខ​ឡាយ​វីដេអូ​រយៈ​ពេល​ជិត ១​ ម៉ោង​ ហែកខ្ទេចចំពោះ​លោក​ អ៊ឹម ជីវ៉ា វិញ ដោយ​នាងបាន​និយាយ​រៀប​រាប់​នូវ​រឿង​រ៉ាវជាច្រើន​ អ្វី​ដែល​សំខាន់​នោះ​ សុខា បាន​និយាយ​ថា លោក​ អ៊ឹម ជីវ៉ា បាន​ជួយ​នាងមែន​ តែជួយ​ឱ្យ​នាងកាន់តែ​ខ្មាសគេពេញ​ប្រទេស​ ព្រោះ​បាន​ដៀលនាងជាមនុស្ស​មិន​គ្រប់ទឹក​ ។​ នៅ​ក្នុង​ការឡាយ​វីដេអូ​នោះ​ទៀត​ សុខា ក៏​បាន​និយាយ​ហែកគ្មាន​​សល់​ពាក់ព័ន្ធ​ទៅ​ដល់បុគ្គលល្បី​ក្នុង​បណ្តា​ញ​សង្គម​ ធុងប៉េត្រូ និង​ តារា​ល្បី​លោក​ ម៉ា​ដូណា ថែ​ម​ទៀត​ ។​

ហាក់អត់​ទ្រាំ​មិន​បាន​ដោយ​ឃើញ​ សុខា ឡាយ​វីដេអូ​ហែកខ្លួន​ទាំង​មិន​សមទំនង​នោះ​ ម៉ា​ដូណា ដែល​ជាប់ពាកព័ន្ធក្នុង​រឿង​នេះ​ក៏​បាន​ចេញ​មុខ​វាយ​​បកដល់ សុខា វិញដែរ ដោយ​ការឡាយ​វីដេអូ​កាលពី​យប់មិញនេះ​ ។​ ក្នុង​ការឡាយ​នោះ​ លោក​ ម៉ា​ដូណា បាន​រៀប​រាប់​ច្បាស់​ៗ​មួយ​ៗ​នូវ​រឿង​រ៉ាងជាច្រើន​ទាក់ទង​នឹង​ សុខា ដែល​តាំង​ខ្លួន​ជាតារា​ TikTok ល្បី​នោះ​ ដោយ​មាន​អ្នក​ចូល​មើល និង​ ចែក​រំលែក​រាប់ពាន់​​នាក់ ព្រោះ​តែចង់ដឹង​​រឿង​ពិតចេញ​ពី​ភាគី​លោក​ ម៉ា​ដូណា រហូត​គ្មាន​​អ្នក​មើលការ​ឡាយ​លក់​ផលិត​ផល​នានា​ បណ្តា​ល​ឱ្យ​អ្នក​លក់​អនឡាញមួយ​ចំនួន​ឡាយ​ទាំង​ស្ងាប ។​


ពិតណានៅ​ក្នុង​ការឡាយ​យប់មិញ លោក​ ម៉ា​ដូណា បាន​រៀប​រាប់​ជាច្រើន​រឿង​រ៉ាវ ដូចជា​ថា សុខា មិន​គោរព​រៀមច្បង​ មិន​គោរព​ក្រុម​ការងារ​ មើលងាយ​លើបំណង​ល្អ​អ្នក​ដទៃ​ បំផ្លាញ​ទឹក​ចិត្ត​អ្នក​ខំជ្រោម​ជ្រែង​ ធ្វើ​អ្វី​ទៅ​តាម​អំពើ​ចិត្ត​ តាំង​ខ្លួន​ជាតារា​ TikTok ល្បី​ឱ្យ​គេយួរស្បែកជើង​ ទារសព្វ​ទារគ្រប់ គេទិញឱ្យ​ហើយ​នៅ​មិន​មាន​​គុណ​ទៀត​ ហើយ​អ្វី​ដែល​ពិសេស​​នោះ​គឺ​កំពុង​ថត​សុខៗ​រត់ទៅ​លេង TikTok ធ្វើ​ឱ្យ​អ្នក​ដឹក​នាំ​​ឈឺ​ក្បាល​រហូត​ចូល​ពេទ្យ​ ជាដើម​ ៕

ទ្រាំលែងបានហើយ ផ្ញើជូន អុឹម ជីវា និងសុខា

Posted by Madona Cambodia on Thursday, June 11, 2020

អត្ថបទដែលជាប់ទាក់ទង