ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បានអំពាវនាវឱ្យដករូបសំណាក Confederate ចំនួន ១១ ចេញពីវិមានកាពីតូលរបស់អាមេរិក

(អន្តរជាតិ)៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងសទី១២ ខែមិថុនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បានអំពាវនាវឱ្យដករូបសំណាក Confederate ចំនួន ១១ ចេញពីវិមានកាពីតូលរបស់អាមេរិក ដែលជាផ្នែកមួយនៃការជំរុញទូទាំងប្រទេស ក្នុងការរុះរើរូបសំណាក បន្ទាប់ពីបុរសស្បែកខ្មៅម្នាក់ ត្រូវបានសម្លាប់ដោយប៉ូលិស បានធ្វើឱ្យមានការតវ៉ាប្រឆាំងនឹងការរើសអើងជាតិសាសន៍ទូទាំងប្រទេស ។

អ្នកប្រជាធិបតេយ្យជាន់ខ្ពស់ក្នុងសភា បានសរសេរទៅកាន់គណៈកម្មាធិការទ្វេបក្សរបស់សភាថា “វិមានអនុស្សាវរីយ៍សម្រាប់បុរស ដែលបានតស៊ូមតិយ៉ាងឃោរឃៅ ដើម្បីសម្រេចបាននូវការបញ្ចប់ការប្រកាន់ជាតិសាសន៍ គឺជាការប្រមាថយ៉ាងខ្លាំងចំពោះឧត្តមគតិ” នៃលទ្ធិប្រជាធិបតេយ្យ និងសេរីភាពរបស់អាមេរិក ។

លោកស្រី Pelosi បានបន្ថែមថា៖ «រូបសំណាកទាំងនោះ ដែលគេគោរពបូជា មិនមែនជាបេតិកភណ្ឌទេ ។ រូបសំណាកទាំងនោះ ត្រូវតែដកចេញ ។ រូបសំណាកមួយចំនួនរបស់បុរស ដែលបានដឹកនាំ ឬ ចូលរួមក្នុងការបំបែករដ្ឋ មិនបានជោគជ័យ ប្រឆាំងអាមេរិកអំឡុងសង្គ្រាមស៊ីវិល ត្រូវបានបង្ហាញនៅក្នុងវិមានកាពីតូល ។

សូមបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ ទេ ដែលលោកស្រី Pelosi បានអំពាវនាវឱ្យមានសកម្មភាពបែបនេះ ។

លោកស្រី Pelosi បានជំរុញឱ្យអតីតប្រធានសភាលោក Paul Ryan ដករូបសំណាកនេះចេញ កាលពីខែសីហា ឆ្នាំ២០១៧ ពោល គឺប៉ុន្មានថ្ងៃបន្ទាប់ពីការប្រមូលផ្ដុំមេដឹកនាំជនជាតិស្បែកស នៅទីក្រុង Charlottesville ហើយប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយអំពីជាតិនិយមពណ៌ស ។

លោកស្រី Pelosi បានចង្អុលបង្ហាញការអត្ថាធិប្បាយ ដែលគួរអោយស្អប់ខ្ពើមរបស់លោក Stephens នៅក្នុងសុន្ទរកថាដ៏សំខាន់ឆ្នាំ១៨៦១ ដែលបាននិយាយថា Confederacy ត្រូវបានបង្កើតឡើងលើ “ការពិតដ៏អស្ចារ្យ ដែលថា negro មិនស្មើនឹងបុរសស្បែកស” ៕

អត្ថបទដែលជាប់ទាក់ទង