សមត្ថកិច្ចស្រុកភ្នំក្រវាញ់ ខេត្តពោធិ៍សាត់ បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីក្លែងបន្លំលុយក្រដាស់ប្រាក់ដុល្លារក្លែងក្លាយ

(ខេត្តពោធិ៍សាត់)៖។ ការឃាត់ខ្លួន បានធ្វើឡើង នៅថ្ងៃទី ១១ ខែមិថុនា នៅចំណុច ភូមិព្រែកមួយ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

របាយការណ៍របស់សមត្ថកិច្ចនគរបាលឱ្យដឹងថា បុរសជនសង្ស័យឈ្មោះ តាំង តាយ អាយុ៣៣ឆ្នាំ រស់នៅភូមិពោតាកួយ សង្កាត់រលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ ចំណែកឯបុរសជនរងគ្រោះ ទី១ ឈ្មោះ ប៉ុង សុបុត្រា អាយុ២៦ឆ្នាំ រស់នៅភូមិព្រែកមួយ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ទី២ ឈ្មោះ ខែក ធារ: ភេទស្រី រស់នៅភូមិព្រែកមួយ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

វត្ថុតាងរួមមាន លុយដុល្លាក្លែងក្លាយដូចជា ក្រដាស់ប្រាក់ ១០$ចំនួន ៣២សន្លឹក ២០$ចំនួន​០៣​សន្លឹក ៥០ដុល្លាចំនួន ៩សន្លឹក ១០០$ដុល្លា ០៣សន្លឹក ព្រមទាំង ម៉ូតូ០១គ្រឿង។ ប្រភពពីសមត្ថកិច្ចបានរៀបរាបថា ជនសង្ស័យបានជិះម៉ូតូធុនធំ១គ្រឿង​ធ្វើសកម្មភាពយកលុយ​ក្រដាស់ប្រាក់ដុល្លាក្លែងក្លាយមាន ៖ ក្រដាស់ ២០$ ទិញកាតទូរស័ព្ទស្មាត១$ ពីជនរង​គ្រោះ​ឈ្មោះ ខែក ធារ: ភេទស្រី រស់នៅភូមិឃុំកើតហេតុខាងលើ ។ បន្ទាប់មកជនសង្ស័យ ក៏បន្តជិះម៉ូតូ​យកក្រដាស់ប្រាក់ដុល្លារក្លែងក្លាយមាន ក្រដាស់១០$ ទៅទិញកាតទូរស័ព្ទពីជនរងគ្រោះឈ្មោះ ប៉ុង សុបុត្រា រស់នៅភូមិឃុំកើតហេតុ ជនរងគ្រោះពិនិត្យឃើញថា​ក្រដាស់​ប្រាក់​ដុល្លាក្លែងក្លាយ​ក៍ផ្តល់ព័ត៌មានជូនសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាល សំរោងតែម្តង ។

មន្ត្រីនគរបាលមូលដ្ឋានបានបន្តទៀតថា ក្រោយពីទទួល បានព័ត៌មានពីអាជីវករអ្នក​លក់​ដូរភ្លាមៗ​នោះសមត្ថកិច្ចចាត់វិធាន ប្រើប្រាស់កម្លាំង និងមធ្យោយរថយន្តដេញប្រម៉ាញតាមចាប់ ជន​សង្ស័យ​ហើយឃាត់ខ្លួននៅចំណុចខាងកើតស្ពានក្របៅជ្រុំ ចំងាយប្រហែល២០០ម៉ែត្រ ស្ថិតក្នុង​ភូមិ សំរោងយា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់រួច បញ្ជូនមកអធិការដ្ឋាន​នគរបាល​ស្រុកចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង