សហភាពអឺរ៉ុបប្រកាសថា មិនធ្វើសង្គ្រាមត្រជាក់ជាមួយចិនទេ !

(អន្តរជាតិ)៖ តាម Sputnik បានផ្សាយថា រដ្ឋមន្ត្រីសហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយការណ៍បរទេសបានប្រកាសថា សហភាពអឺរ៉ុបគ្មានគោលបំណងណាមួយធ្វើសង្គ្រាមត្រជាក់ជាមួយប្រទេសចិននោះទេ និងបានអះអាងទៀតថា ទីក្រុងប៉េកាំងគប្បីយល់អំពីជំហររបស់ទីក្រុងប្រ៊ុចសែល(សហភាពអឺរ៉ុប)។

ប្រទេសអឺរ៉ុបមិនបានប្រកាន់ជំហរដូចសហរដ្ឋអាមេរិកទេ ដែលពីមុននេះបានប្រកាសប្រឆាំងទីក្រុងប៉េកាំងអំពីច្បាប់សន្តិសុខថ្មីនៅទីក្រុងហុងកុង។

លោក Borrell រដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយការបរទេសអឺរ៉ុបបានបញ្ជាក់ទៀតថា លោកបានប្រាប់ទៅរដ្ឋមន្ត្រីក្រសួងការបរទេសចិន វ៉ាង យី ថា សូមលោកកុំព្រួយបារម្ភ។ អឺរ៉ុបមិនធ្វើសង្គ្រាមត្រជាក់ដាច់ខាតជាមួយប្រទេសចិន។

ការប្រកាសនេះក៏បានធ្វើឡើងក្នុងពេលដែលមានការត្រៀមរៀបចំកិច្ចប្រជុំកំពូលអឺរ៉ុប-ចិន បន្ទាប់បីមានភាពតានតឹងក្រោយពីមានប្រទេសអឺរ៉ុបមួយចំនួនបានចោទប្រកាន់ប្រទេសចិនថា បានផ្សព្វផ្សាយព័ត៌មានមិនពិតអំពីការឆ្លងរាលដាលពីជម្ងឺ COVID-19 ដែលជារឿយៗទីក្រុងប៉េកាំងតែងបដិសេធន៍៕

អត្ថបទដែលជាប់ទាក់ទង