តារាចម្រៀង មាស សុខសោភា បានប្រកាសជាផ្លូវការថាខ្លួនបានចាកចេញពីផលិតកម្មថោនហើយ

កាលពីរសៀលថ្ងៃទី ៩ ខែមិថុនា ម្សិលមិញនេះ តារាចម្រៀង មាស សុខសោភា បានប្រកាសជាផ្លូវការថាខ្លួនបានចាកចេញពីផលិតកម្មថោនហើយ ។ ដោយនៅក្នុងការចាកចេញរបស់តារាចម្រៀងជួរមុខរូបនេះ ក៏បញ្ជាក់បន្ថែមដែរថា នាងមិនទាន់នឹងត្រៀមចូលច្រៀងក្នុងផលិតកម្មថ្មីណាមួយឡើយ ។

យ៉ាងណាមិញ បន្ទាប់ពីបានប្រកាសចាកចេញរបស់តារាចម្រៀង មាស សុខសោភាគេហទំព័រផ្លូវការរបស់ផលិតកម្មថោន ក៏មិនបានចេញសេចក្តីប្រកាសបញ្ជាក់បន្ថែមពីការចាកចេញនេះដែរ ក៏ប៉ុន្តែភ្លាមៗនោះបទចម្រៀងថ្មីរបស់តារាចម្រៀងរូបនេះ បានបង្ហោះនៅលើគណនី fb និង Youtube របស់ផលិតកម្មថោន ដែលបានធ្វើឲ្យអ្នកគាំទ្រពោលថា «នេះជាបទចម្រៀងចុងក្រោយដែលនាងបន្សល់ទុកនៅក្នុងផលិតកម្មនេះ»

បទចម្រៀងនោះ ត្រឹមតែរយៈពេលមិនដល់មួយថ្ងៃក៏មានអ្នកចូលទស្សនាជិត ៣០K view ទៅហើយ ក៏ព្រោះបទចម្រៀងមួយបទនេះប្លែក និង គួរឲ្យចាប់អារម្មណ៍ ដែលមានចំណងជើងថា «ទន្សាយជិះជណ្តើរយន្ត»
ទោះជាការចាកចេញពីផលិតកម្មថោន បានធ្វើឲ្យអ្នកគាំទ្រមានការសោកស្តាយយ៉ាងណាក៏ក្តី ក៏ប៉ុន្តែក៏មានអ្នកគាំទ្រ

ការសម្រេចចិត្តរបស់តារាចម្រៀងរូបនេះ ជាពិសេសនោះមហាជនមួយចំនួនក៏យល់ដឹងថាតារាចម្រៀងរូបនេះអាចនឹងច្រៀងក្នុងផលិកតផ្ទាល់ខ្លួនរបស់គូដណ្តឹងនាងដែលមានឈ្មោះ «Camtraxmusic»៕

អត្ថបទដែលជាប់ទាក់ទង