កូរ៉េខាងជើង និងកូរ៉េខាងត្បូង បានកើតមានជាថ្មីទៀតនោះ ទីក្រុងប៉េកាំងបានស្នើឲ្យភាគីទាំងៗជួបចរចារជាមួយគ្នាជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាកុំឲ្យធ្ងន់ធ្ងរទាន់

(អន្តរជាតិ)៖ តាមប្រភពព័ត៌មានចុងក្រោយ បានឲ្យដឹងថា ក្នុងពេលដែលភាពតានតឹងរវាងប្រទេសទាំង២ កូរ៉េខាងជើង និងកូរ៉េខាងត្បូង បានកើតមានជាថ្មីទៀតនោះ ទីក្រុងប៉េកាំងបានស្នើឲ្យភាគីទាំងៗជួបចរចារជាមួយគ្នាជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាកុំឲ្យធ្ងន់ធ្ងរទាន់។

លោកស្រី ហួរ ជុនយីង អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថាទីក្រុងសេអ៊ូល និងព្យុងយ៉ាង ត្រូវតែធ្វើការជាមួយគ្នា ដើម្បីស្តារទំនាក់ទំនងឡើងវិញ តាមរយៈការពិភក្សាគ្នា បន្ទាប់ពីប្រទេសកូរ៉េខាងជើង បានសម្រេចកាត់ផ្តាច់ខ្សែទំនាក់ទំនងទាំងអស់ជាមួយកូរ៉េខាងត្បូង។

អ្នកនាំពាក្យរូបនេះ បាននិយាយថា ប្រទេសទាំង២ជាបងប្អូននឹងគ្នា។ ទំនាក់ទំនងប្រទេសទាំង២ មានសារៈសំខាន់ណាស់ ហើយវាជះឥទ្ធិពល ដល់ឧបទ្វីបកូរ៉េទាំងមូល។ ជាអ្នកជិតខាងដ៏ជិតស្និទ្ធ យើងសូមគាំទ្រ និងមានក្តីសង្ឃឹមថា ប្រទេសទាំង២នឹងពង្រឹងទំនាក់ទំនងឡើងវិញ តាមរយៈការចរចារ និងការជម្រុញកិច្ចសហប្រតិបត្តការ។
រឿងហេតុនេះ បានផ្តើមឡើងដោយកូរ៉េខាងត្បូង ដែលនៅតែបណ្តែតបណ្តោយ ឲ្យមានការបាចខិត្តប័ណ្ណឃោសនាប្រឆាំងនឹងកូរ៉េខាងជើង នៅតាមតំបន់ព្រំដែន ដែលធ្វើឡើងដោយអ្នករត់ចោលជួរកូរ៉េខាងជើង។

អត្ថបទដែលជាប់ទាក់ទង