ក្រសួងការបរទេសចិន បានចេញសេចក្តីព្រមានថា រដ្ឋាភិបាលអង់គ្លេស ត្រូវតែបោះបង់ជាបន្ទាន់ នូវគំនិតនៃការដាក់អាណានិគម លើទឹកដីក្រុងហុងកុង

(អន្តរជាតិ)៖ ក្រសួងការបរទេសចិន បានចេញសេចក្តីព្រមានថា រដ្ឋាភិបាលអង់គ្លេស ត្រូវតែបោះបង់ជាបន្ទាន់ នូវគំនិតនៃការដាក់អាណានិគម លើទឹកដីក្រុងហុងកុង ព្រមទាំងបានព្រមាន អំពីផលវិបាកមួយ ដែលនឹងអាចកើតឡើង​ ប្រសិនបើគេនៅតែមានគំនិតបែបនេះ។ អង់គ្លេស ត្រូវតែមានការប្រុងប្រយ័ត្ន ចំពោះការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ចិន។

លោក Chen Wenមន្ត្រីការទូតជាន់ខ្ពស់ស្ថានទូតចិននៅក្នុងទីក្រុងឡុងនៃប្រទេសអង់គ្លេស បាននិយាយប្រាប់លោក បូរីស ចនសុន នាយករដ្ឋមន្ត្រីអង់គ្លេសថា ប្រទេសលោកត្រូវតែមានចិត្តស្មោះត្រង់ក្នុងការប្រគល់ទឹកដីអាណានិគមហុងកុង មកឲ្យចិន។ យើងនៅតែមានជំនឿថា ប្រជាជនដែលកើតនៅលើទឹកដីហុងកុង គឺជាប្រជាជនចិន។ វានឹងមានផលវិបា​ក។ នេះគឺជាការពិត។

បន្តិចក្រោយមក មន្រ្តីទូតចិនម្នាក់ បានមកនិយាយសម្រាលសំដីលោក Chen Wen គ្រាន់តែជាសេចក្តីថ្លែងការណ៍ ដែលមានន័យឲ្យស្រួលស្តាប់ប៉ុណ្ណោះ មិនមែនមានន័យជាការគម្រាមកំហែងណាមួយទេ ប៉ុន្តែគឺការសន្យាផ្តល់វីសារ និងសញ្ជាតិដល់ប្រជាជន ទីក្រុងហុងកុងទៅវិញទេ ទើបជាការគម្រាមពិតប្រាកដ។

មន្ត្រីដដែលនេះ បាននិយាយទៀតថា ខ្ញុំមិនគម្រាមកំហែងអ្វីទេ។ ខ្ញុំគ្រាន់តែនិយាយថា វាមិនត្រឹមត្រូវទេ ចំពោះការសម្រេចរបស់អង់គ្លេស ព្រោះវានឹងបំផ្លាញស្ថេរភាពទីក្រុងហុងកុងទៅវិញទេ​ ហើយវាក៏បំផ្លាញរូបភាពប្រទេសអង់គ្លេសខ្លួនឯងផងដែរ ដែលតែងតែសន្យាអនុវត្តន៍នូវការសន្យារបស់ខ្លួន។ វានឹងបំផ្លាញទំនាក់ទំនងន ប្រទេសទាំង២ទៀតផង៕

អត្ថបទដែលជាប់ទាក់ទង