ប្រទេស New Zealand បាន​ធ្វើ​ការ​ប្រកាស​ដំណឹង​ដ៏​គួរ​ឲ្យ​រីករាយ​មួយ​ពី​ការ​ជា​សះ​ស្បើយ​នៃ​អ្នក​ជំងឺ​កូវីដ១៩ ចុង​ក្រោយ​ក្នុង​ប្រ​ទេស​របស់​ខ្លួន

ប្រទេស New Zealand បាន​ប្រកាស​គ្មាន​ករណី​ឆ្លង​កូវីដ១៩ ទាល់​តែ​សោះ​ជា​លើក​ដំបូង​ក្នុង​ប្រទេស​របស់​ខ្លួន ចាប់​តាំង​ពី​រង​ការ​រាតត្បាត​ពី​វីរុស​ជា​សកល​នេះ​អស់​រយៈពេល​មួយ​រយៈ​ធំ​មក​នោះ ។

នៅ​ថ្ងៃ​ច័ន្ទ ទី​០៨ ខែ​មិថុនា​នេះ ប្រទេស New Zealand បាន​ធ្វើ​ការ​ប្រកាស​ដំណឹង​ដ៏​គួរ​ឲ្យ​រីករាយ​មួយ​ពី​ការ​ជា​សះ​ស្បើយ​នៃ​អ្នក​ជំងឺ​កូវីដ១៩ ចុង​ក្រោយ​ក្នុង​ប្រ​ទេស​របស់​ខ្លួន ដែល​ធ្វើ​ឲ្យ​ប្រទេស​មួយ​នេះ​ស្ថិត​ក្នុង​ចំណោម​បណ្ដា​ប្រទេស​មួយ​ចំនួន​តូច ដែល​ទទួល​បាន​ការ​ជោគជ័យ​ក្នុង​ការ​យក​ឈ្នះ​ការ​រីករាលដាល​នៃ​វីរុសកូវីដ១៩ បាន​យ៉ាង​ល្អ ។

ភាព​ជោគជ័យ​មួយ​នេះ​ដែរ កើត​មាន​ឡើង​ត្រឹម​រយៈពេល​ប៉ុន្មាន​ម៉ោង​ មុន​លោក​ស្រី​នាយករដ្ឋ​មន្ត្រី Jacinda Ardern មាន​គម្រោង​ប្រកាស​បន្ធូរបន្ថយ​រាល់​ការ​រឹត​បន្ដឹង​ទាំង​ប៉ុន្មាន​លើ​ប្រជាជន និង​អាជីវកម្ម​នានាក្នុងប្រទេសខ្លួន ដោយ​លើក​លែង​តែ​​នៅ​តាម​ព្រំ​ប្រទល់ គឺ​នៅ​បន្ត​រឹត​បន្ដឹង​ដដែល ដើម្បី​ធានា​មិន​ឲ្យ​មាន​ការ​នាំ​យក​វីរុស​ចូល​ស្រុក​ជា​ថ្មី ដើម្បី​ឲ្យ​ប្រទេស​ខ្លួន​ចាប់ផ្ដើម​ជីវិត​ធម្មតា​ឡើង​វិញ​បាន ៕

ប្រភព៖ straitstimes

អត្ថបទដែលជាប់ទាក់ទង